ទោះ​បែក​ក្រុម​រយៈ​ពេល​យូរ Dara នៅ​តែ​បន្ត​គាំទ្រ​ CL ពេល​ចេញ​បទ​ថ្មី "Dopeness”

  • 2018-10-28 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​បី​ជា​សមាជិក​ក្រុម​ចម្រៀង​​ 2NE1 ទាំង​ពីរ​រូប CL និង Sandara Park បាន​បែក​បាក់​ក្រុម​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ក្ដី តារា​ពីរ​រូប​នេះ​នៅ​តែ​បន្ត​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​និង​គាំទ្រ​គ្នា​គ្រប់​ពេល។ ថ្មីៗ​នេះ​បន្ទាប់​ពី​ CL បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​ពី​ក្រុម​ចម្រៀង​ Black Eyed Peas បាន​បញ្ជាក់​ថា មេ​ក្រុម​​ 2NE1 រូប​នេះ​នៅ​តែ​ពូកែ​ខ្លាំង។

បន្ទាប់​ពី​បទ​នេះ​ត្រូវ​បាន​បញ្ចេញ​ភ្លាម​ Dara ក៏​បាន​បង្ហោះ​ឈុត​ឆាក​ខ្លះ​ៗ​ពី​វីដេអូ​ចម្រៀង​នេះ ទៅ​លើ​បណ្ដាញ​សង្គម Instagram ផ្ទាល់​ខ្លួន​របស់​នាង ដើម្បី​ជួយ​ផ្សព្វផ្សាយ។​ ក្រោយ​មក​ CL ក៏​បាន​ឆ្លើយ​តប​ដោយ​ Comment រូប​បេះ​ដូង​បង្ហាញ​ក្ដី​ស្រលាញ់​ ហើយ​សមាជិក​ក្រុម BEP លោក Taboo ក៏​បាន​សរសេរ​ Comment អរគុណ​ Dara ដូច​គ្នា។

ចំណែក​ឯ​សមាជិក​មួយ​រួប​ទៀត​របស់ 2NE1 គឺ Park Bom ក៏​បង្ហាញ​ការ​គាំទ្រ​ដោយ​ចុច​ Like លើ​វីដេអូ​ដែល Dara បាន​បង្ហោះ​ដូច​គ្នា។ គូស​បញ្ជាក់​ដែរ​ថា​បទ "Dopeness” នេះ​ផលិត​ដោយ​លោក Will.i.am និង​ជា​បទ​ចម្រៀង​ទី​៦​សម្រាប់​អាល់ប៊ុម​ថ្មី​របស់​ក្រុម Black Eyed Peas ចំណង​ជើង​ថា "Masters of the Sun”៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ