បានឃើញនៅ? រាង Dream ២០១៩ ទើបចេញ តែមបែបថ្មម៉ាប លាយទឹកមាសចែងចាំង
- 2018-10-28 13:20:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បានឃើញនៅ? រាង Dream ២០១៩ ទើបចេញ តែមបែបថ្មម៉ាប លាយទឹកមាសចែងចាំង
ចន្លោះមិនឃើញ
ម៉ូតូដែលដក់ក្នុងទឹកចិត្តប្រជាជនខ្មែរជាយូរឆ្នាំ Honda Dream ២០១៩ បានបញ្ចេញរូបរាងទាំងមូលកាលពីម្សិលមិញ ដោយ NCX ដែលជាក្រុមហ៊ុនទទួលបានសិទ្ធដំឡើង និងចែកចាយផ្ដាច់មុខម៉ូតូម៉ាក Honda នៅកម្ពុជា បានរៀបចំកម្មវិធីសម្ពោធយ៉ាងធំនៅកោះពេជ្រ។
Dream 125cc សេរ៊ីចុងក្រោយនេះ ត្រូវបាន Honda ផ្ដល់ឈ្មោះឲ្យថា Golden Marble TIME PROVES PRECIOUS ដែលរចនាឡើងដោយប្រើពណ៌មាសជាគោល បូករួមជាមួយតែមបែបថ្មម៉ាបលាយសរសៃមាស។
លោក Ben Kiasrithanakorn អគ្គនាយកក្រុមហ៊ុន NCX CO., LTD បាននិយាយថា គុណសម្បត្តិពិសេសមួយរបស់ Honda Dream 125cc គឺនៅតែរក្សាកម្លាំងម៉ាស៊ីនខ្លាំងល្អ ប្រើប្រាស់ធន និងយូរអង្វែង ផ្សំជាមួយការរចនាដែលរំលេចដោយសរសៃពណ៌មាសព័ទ្ធជុំវិញផ្ទៃកុងទ័រ ព្រមទាំងផ្លាកកថ្មីពណ៌មាស។
សម្រាប់អ្នកដែលពេញចិត្ត Honda Dream សេរ៊ីចុងក្រោយនេះ អាចរកទិញបាននៅហាងលក់ម៉ូតូ Honda ទូទាំងប្រទេស ចាប់ពីថ្ងៃទី២៧ តុលា នេះតទៅ ដោយមាន ៣ ពណ៌ គឺ ខ្មៅ ក្រហម និងទឹកមាស។ ព័ត៌មានបន្ថែម ទាក់ទងលេខទូរសព្ទ 010 922 922 ឬចូលទៅវិបសាយ www.ncxhonda.com.kh៕