មកដឹងពី ២វិញ្ញាសា ដែលកីឡាករកាយសម្ព័ន្ធកម្ពុជាកំពុងហ្វឹកហាត់បច្ចុប្បន្ន
- 2018-10-31 01:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពី ២វិញ្ញាសា ដែលកីឡាករកាយសម្ព័ន្ធកម្ពុជាកំពុងហ្វឹកហាត់បច្ចុប្បន្ន
ចន្លោះមិនឃើញ
មហាជនមួយចំនួនធំ ប្រហែលជាមិនដឹងថាបច្ចុប្បន្ននេះកីឡាកាយសម្ព័ន្ធកម្ពុជាកំពុងហ្វឹកហាត់ប៉ុន្មានវិញ្ញាសា អ្វីខ្លះនោះឡើយ។ ឥលូវនេះ Sabay នឹងបង្ហាញលំអិតជាបន្តទៀតទាក់ទិននិងប្រភេទកីឡាមួយនេះជូនបងប្អូនបានដឹង។
លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធខាងលើនេះប្រាប់ឲ្យដឹងថា សព្វថ្ងៃកីឡាករ កីឡាការិនីរបស់លោកហាត់ ២វិញ្ញាសា ទី១ Artistic gymnastics និងទី២ Aerobic gymnastics។
ទី១ Artistic gymnastics៖ ផ្នែកបុរសគឺមាន៦ឧបករណ៍ផ្សេងៗគ្នា ដូចជា លើកម្រាល សេះលោត លើកង របាស្រប របានិង សេះកង។ វិញ្ញាសានេះគឺត្រូវប្រើកម្លាំងខ្លាំង និងភាពទន់ភ្លន់ រហ័សរហួន ព្រោះត្រូវលោតលើលំហ។
ទី២ Aerobic gymnastics៖ ជាទូទៅមនុស្សមួយចំនួនយល់បានតិចណាស់វិញ្ញាសាមួយនេះ ប៉ុន្តែអ្នកទាំងអស់នោះកំពុងតែធ្វើវាដោយមិនដឹងខ្លួន ដូចជាការរាំលេងតាមចង្វាក់ភ្លេងសព្វថ្ងៃ ការធ្វើចលនាតាមកន្លែងហាត់ប្រាណមួយចំនួន។ សកម្មភាពទាំងនេះហើយ គឺជាចលនាវិញ្ញាសា Aerobic ហើយ ដោយគ្រាន់តែមិនតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ៕
វីដេអូបង្ហាញ៖