សម្ពោធ iPhone ថ្មី​​ផ្លូវការ​ថ្ងៃ​ដំបូង​ព្រឹកនេះ មានអ្នកគាំទ្រ​មក​តម្រង់​ជួរ​ទិញ​យ៉ាងហូរហែ

  • 2018-11-02 02:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹកនេះ iPhone ស៊េរី​ថ្មី ចាប់ផ្តើម​​ចេញ​លក់​ជា​ផ្លូវការ​សម្រាប់ប្រទេស​កម្ពុជា។ នៅ​តាម​ហាង​ដៃគូ​របស់ Apple មាន​ការ​រៀបចំ​ ដើម្បីបើកទទួល​អតិថិជន​សម្រាប់ការ​សម្ពោធ​នៅ​ថ្ងៃ​ដំបូង​។

តាម​ក្រុម​ការងារ Sabay ដែល​កំពុង​ស្ថិត​នៅ​ក្រុមហ៊ុន Smart ​ម្តុំ​មហាវិថី​ព្រះ​មុនីវង្ស​បាន​រាយការណ៍​ថា គិត​មក​ដល់​ម៉ោង​ជាង ៨ នេះ មាន​អ្នក​គាំទ្រ​បាន​មក​រក​ទិញ iPhone ស៊េរី​ថ្មីជាហូហែរ។ មានទាំង​អ្នកដែលកុម្ម៉ង់ទិញ​មុន និង​អ្នក​ដែល​មក​រកទិញ​នៅថ្ងៃ​បើក​សម្ពោធដំបូង។

​ទិដ្ឋភាពអតិថិជន​តម្រង់ជួរ​គ្នា​ទិញ​ iPhone ស៊េរីថ្មី នៅ​ក្រុមហ៊ុន Smart ព្រឹកនេះ៖

ចំណែក​នៅ​ហាង iOne ដែលជា​ហាង​ដៃគូ​មួយ​ទៀត​របស់ Apple ក៏​បាន​ដាក់លក់ iPhone ថ្មី​​ជាផ្លូវការ​នៅ​ផ្សារ​ទំនើប​អេអ៊ន​សែន សុខ ដោយ​ពេលនេះ​មិនទាន់ទទួលព័ត៌មាន​សម្រាប់​ការ​សម្ពោធ​ថ្ងៃ​ដំបូង។

ព័ត៌មាន​ថ្មីៗ​បន្ថែម​ទៀត Sabay នឹង​រាយការណ៍​ជូន​បន្ត​បន្ទាប់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា