ភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃ ករណីបាក់ដីនៅខេត្តកំពង់ចាមនៅចំណុចសួនច្បារទើបធ្វើរួច

  • 2018-11-02 06:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នារសៀលថ្ងៃទី០២ វិច្ឆិកា ឆ្នាំ២០១៨នេះ មានករណីស្រុតច្រាំងទន្លេ ស្រុតជណ្ដើរចុះអូប័រនិងស្រុតសួនច្បារម្ដុំរូបសំណាកដំរី ស្ថិត​នៅ​ភូមិ១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

បើតាមប្រភពពីរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ឯកឧត្តម​ ខៀវ កញ្ញារិទ្ទ ឲ្យដឹងនាមុននេះថា សួនច្បារម្ដុំ​រូប​សំណាក​ដំរី​ របស់​ខេត្ត​កំពង់ចាម​បាន​បាក់ស្រុត​ដី​ ដែលមានទទឹង ៤ម៉ែត្រ បណ្ដោយ​ ១៥០ម៉ែត្រ។

យ៉ាងណាមិញ ក្រុមការងារ Sabay មិនអាចទាក់ទងព័ត៌មានបន្ថែមពីរដ្ឋបាលខេត្តកំពង់ចាមនៅឡើយ។

គួរជម្រាបថា សួននេះ មានឈ្មោះថា សួនសន្តិភាព ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ។ សួននេះ ជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍ ដែលតាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ប្រជាជនកម្ពុជាទាំងអស់ បាននិងកំពុងរីករាយជាមួយនឹងសមិទ្ធផលរូបវ័ន្ត និងអរូបវ័ន្តទាំងឡាយ ហើយនៅថ្ងៃនេះយើងឃើញសមិទ្ធផលសួនសន្តិភាពកំពង់ចាម ដែលលេចធ្លោដើម្បីផ្តល់ផាសុខភាពជូនប្រជាពលរដ្ឋទូទៅ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

អត្ថបទ៖ ស៊ិន សាវ៉េត