Welbeck ជួយអង់គ្លេសឈ្នះ ស្របពេល Isco ស៊ុតបើកមុខឲ្យអេស្ប៉ាញយប់មិញ
- 2014-11-16 15:40:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Welbeck ជួយអង់គ្លេសឈ្នះ ស្របពេល Isco ស៊ុតបើកមុខឲ្យអេស្ប៉ាញយប់មិញ
ចន្លោះមិនឃើញ
វគ្គជម្រុះតាមពូលក្នុងពាន Euro 2016 យប់មិញនេះក្រុមជម្រើសជាតិអង់គ្លេសនិងអេស្ប៉ាញទទួលបាន៣ពិន្ទុដូចគ្នា ពោលគឺអង់គ្លេសឈ្នះស្លូវើនៀ៣-១ចំណែកឯអេស្ប៉ាញឈ្នះបេឡារូស៣-០។
អាចនិយាយបានថា៤គ្រាប់ក្នុងប្រកួតរវាងតោកំណាចនិងស្លូវើនៀគឺខាងអង់គ្លេសជាអ្នករកបានទាំងអស់ព្រោះមួយគ្រាប់ឱ្យស្លូវើនៀនោះជាការចូលទីខ្លួនឯងរបស់កីឡាករ Henderson ទេនៅនាទីទី៥៨។ដោយឡែក៣គ្រាប់របស់អង់គ្លេសវិញរកបានដោយ Rooney នៅនាទីទី៥៩បានបាល់ពិន័យ១១ម៉ែត្រនិង Welbeck រកបាន២គ្រាប់នៅនាទីទី៦៦និង៧២។
ងាកទៅមើលខាងអេស្ប៉ាញវិញទោះជាអត់មាន Costa និង Febragas ក៏ពិតមែនប៉ុន្តែក្រុមលោក Del Bosque នៅតែអាចឈ្នះបេឡារួសបានដែរ ដោយ៣គ្រាប់នោះរកបានដោយ Isco នៅនាទីទី១៨ ដែលជាការស៊ុតបើកមុខឲ្យក្រុមគោជល់អេស្ប៉ាញ , Busquets រកបាននាទីទី១៩ និង Pedro នៅនាទីទី៥៥។
សម្រាប់លទ្ធផលទាំងអស់យប់មិញនេះគឺ
http://youtu.be/ZUbpKeZZPDo
http://youtu.be/G5juNGnGm-o
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖bbc