Barcelona ជា​ក្រុម​ទី​១ បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League

  • 2018-11-07 02:38:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ Champions Leaguរដូវ​កាល​នេះ​ក្លឹប​យក្ស​របស់​អេស្ប៉ាញ Barcelona បាន​ក្លាយ​ជា​ក្រុម​ដំបូង​គេ​បាន​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ទោះ​សល់​២​ប្រកួត​​ទៀត​ក្នុង​ដៃ​ក្ដី។

ការ​ប្រកួត​ដែល​គ្មាន​វត្តមាន Lionel Messi នាទី​៨៣​ទើប Barcelona​ រក​គ្រាប់​បាល់​បាន។ ប៉ុន្តែ​៤​នាទី​បន្ទាប់​ ខ្សែ​ប្រយុទ្ធ​កំពូល​ស៊ុត Mauro Icardi របស់ Inter Milan រក​​បាន​១​គ្រាប់​សង​វិញ ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពី​រ​ស្មើ​គ្នា ១-១។

ទោះ​ទទួល​បាន​តែ​១​ពិន្ទុ​ក្ដី ប៉ុន្តែ​វា​គ្រប់គ្រាន់​ឲ្យ​ Barca បន្ត​ដំណើរ​ទៅ​វគ្គ​​ខាង​មុខ​ទៀត ដោយ​មាន​១០​ពិន្ទុ​ឈរ​កំពូល​តារាង ខណៈ Inter នៅ​លេខ​ពីរ​មាន​៧​ពិន្ទុ។ ក្រុម​ខ្លាំង​មក​ពី​អង់គ្លេស Spurs នៅ​លេខ​បី​មាន​៤​ពិន្ទុ​សល់​ឱកាស​ច្រើន​ដើម្បី​ប្រជែង​នៅ​វគ្គ​១៦​ក្រុម ស្របពេល PSV របស់​ហូឡង់​ស្ថិត​នៅ​ចំណាត់​ថ្នាក់​បាត​តារាង​ ប៉ុន្តែ​​នៅ​មាន​ឱកាស​ខ្លះ​ដែរ៕ ​​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី