ត្រាំពន្លះអ្នកសារព័ត៌មាន CNN កប់ៗមាត់ ក្រោយបោះឆ្នោតពាក់កណ្ដាលអាណត្តិ (មានវីដេអូ)

  • 2018-11-08 06:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី ៧​ខែ​វិច្ឆិកា​នេះ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​បើក​ការ​វាយ​ប្រហារ​មិន​សំចៃ​មាត់​ទៅ​លើ​អ្នក​សារព័ត៌មាន​របស់ CNN។

អ្នក​សារព័ត៌មាន​របស់ CNN ម្នាក់ គឺ​លោក Jim Acosta បាន​រង​ការ​វាយ​ប្រហារ​ដោយ​ប្រធានាធិបតី​អាមេរិក​ទី ៤៥​ ក្រោយ​សួរ​ដេញ​ដោល​ពី​យុទ្ធនាការ​ឃោសនា​របស់​លោក​ត្រាំ ដែល​ហៅ​ជន​អន្តោប្រវេសន៍​ម៉ិកស៊ីកូ​ថា​ជា​ក្រុម​ឈ្លាន​ពាន។ ថ្លែង​ដោយ​សម្ដី​ធ្ងន់​ៗ​ទៅ​កាន់​អ្នក​សារព័ត៌មាន​រូប​នោះ លោក​ត្រាំ​និយាយ​ថា "អ្នក​គួរ​ឲ្យ​ខ្ញុំ​ដឹក​នាំ​ប្រទេស ហើយ​អ្នក​ដឹក​នាំ​ក្រុម​ហ៊ុន CNN ទៅ។ ប្រសិន​បើ​អ្នក​ធ្វើ​វា​បាន​ល្អ ម៉្លេះ​សម​តែ​ការ​វាយ​តម្លៃ​របស់​អ្នក​ល្អ​ប្រសើរ​ជាងនេះ។" លោក ដូណាល់ ត្រាំ​បន្ដ​ថា "ខ្ញុំ​ប្រាប់​អ្នក​ទៅ​ចុះ CNN គួរ​តែ​ខ្មាស​ខ្លួន​ឯង​ដែល​មាន​បុគ្គលិក​ដូច​ជា​អ្នក។ អ្នក​ឯង​ជា​មនុស្ស​ឈ្លើយ និង​អាក្រក់​បំផុត ហើយ​មិន​សម​ធ្វើ​ការ​ឲ្យ CNN នោះ​ទេ អ្វី​ដែល​អ្នក​ឯង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ គឺ​វា​អាក្រក់​ខ្លាំង​បំផុត។”

គួរ​ឲ្យ​ដឹង​ថា សន្និសីទ​សារព័ត៌មាន​នេះ ធ្វើ​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​អាមេរិក ដែល​គណបក្ស​សាធារណ​រដ្ឋ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ចាញ់​​ឆ្នោត​គណបក្សប្រជាធិបតេយ្យ​នៅ​ក្នុង​សភា​តំណាង​រាស្ត្រ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ RT   ប្រែសម្រួល ៖ រ័ត្ន