៥ក្រុមបាតតារាង យ៉ាប់ខ្លាំងមិនធ្លាប់មានឡើយក្នុងរយៈពេល២៧ឆ្នាំនៅ Premier League
- 2018-11-10 07:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ក្រុមបាតតារាង យ៉ាប់ខ្លាំងមិនធ្លាប់មានឡើយក្នុងរយៈពេល២៧ឆ្នាំនៅ Premier League
ចន្លោះមិនឃើញ
មនុស្សជាច្រើនយល់ថា Premier League គឺជាក្របខ័ណ្ឌបាល់ទាត់ដែលមានការប្រកួតប្រជែងបំផុត ដោយសារតែពិន្ទុរវាងក្រុមខ្សោយនិងក្រុមខ្លាំងតែងប្រកៀកប្រកិតគ្នាពេញរដូវកាល ទើបធ្វើឲ្យលីគនេះមានប្រជាប្រិយភាពបំផុត។
ប៉ុន្តែនេះជាលើកទី១ហើយក្នុងរយៈពេល២៧ឆ្នាំនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់នៅក្របខ័ណ្ឌកំពូលអង់គ្លេសពេលដែល៥ក្រុមបាតតារាង មួយក្នុងចំណោមពួកគេមានពិន្ទុ៧ និង ផ្សេងទៀតតិចជាងនេះពីការប្រកួតចំនួន១១លើក។ នេះបើតាមការកត់សំគាល់របស់ The Guardian។
ត្បិត១១ប្រកួតមិនទាន់គ្រប់គ្រាន់នៅឡើយដើម្បីយកមកវាយតម្លៃ ប៉ុន្តែនេះជាស្តង់ដារទាបបំផុតមិនធ្លាប់មានក្នុងរវាង២៧ឆ្នាំនៅចុងក្រោយនៅ Premier League នៅពេលដែល Fulham, Cardiff, Huddersfield, Newcastle និង Southampton របូតបាល់រហូតដល់១០៨គ្រាប់ ក្នុងចំណោមបរាជ័យសរុបបូកបញ្ចូលគ្នារបស់ពួកគេមានចំនួន ៣៦ ប្រកួត។
ឆ្លងកាត់១១ប្រកួត បើយកក្រុមបាតតារាងទាំង៥បូកបញ្ចូលទើបតែមាន ២៩ ពិន្ទុស្មើនឹងក្រុមកំពូលតារាង Man City ប៉ុណ្ណោះ។
ម្យ៉ាងទៀត នេះជាលើកទី១ហើយនៅក្នុងក្របខ័ណ្ឌ Premier League ដែលក្រុម៣គឺ Manchester City, Chelsea និង Liverpool នៅតែមិនដែលស្គាល់ពាក្យចាញ់សោះបន្ទាប់ពីឆ្លងកាត់១១ប្រកូត។ មិនដែលមានឡើយស្ថិតិបែបនេះពីមុនមកក្នុងដំណាក់កាលបែបនេះ។ ប្រភពខាងលើបន្ថែម។
នៅពេលដែលក្រុមកំពូលតារាងកាន់តែខ្លាំង ខណៈដែលក្រុមបាតតារាងកាន់តែពិបាករកពិន្ទុ នេះក៏ជាមូលហេតុដែលធ្វើឲ្យក្របខ័ណ្ឌបាល់ទាត់ប្រកួតប្រជែងមួយនេះកាន់តែស្រដៀងគ្នាទៅនឹង La Liga របស់អេស្ប៉ាញ Serie A របស់អ៊ីតាលី ឬ Bundesliga របស់អាឡឺម៉ង់៕