មកមើល សត្វ​រងគ្រោះដោយសារភ្លើងឆេះព្រៃ California ឃើញហើយខ្លោចចិត្តគ្រប់គ្នា

  • 2018-11-14 07:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ចិញ្ចឹម និង​សត្វ​ព្រៃ​ជា​ច្រើន​ក្បាល បាន​ក្លាយ​ជា​ជន​រង​គ្រោះ​ចុង​ក្រោយ​បង្អស់​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក។

រូបភាព​គួរ​ឲ្យ​ខ្លោច​ចិត្ត​ជា​ច្រើន​ពី​គ្លីនិក​សត្វ បាន​បង្ហាញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​សត្វ​ឆ្មា​ដែល​ត្រូវ​ភ្លើង​ឆេះ, សត្វ​ទន្សាយ​ដាច់​ត្រចៀក​ដោយ​សារ​ភ្លើង និង​ការ​ជួយ​សង្គ្រោះ​សត្វ​ពី​ព្រៃ​ទៅ​កាន់​ទី​សុវត្ថិភាព។ ក្រុម​ជម្លៀស​បន្ទាន់ បាន​រក​ឃើញ​សត្វ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​បោះ​បង់​ចោទ​រួម​ទាំង​សេះ និង​សត្វ​ក្នុង​ក្នុង​កសិដ្ឋាន​រាប់​ពាន់​ក្បាល​ទៀត។ ទោះ​យ៉ាង​ណា​ក៏​ដោយ ចំនួន​ជាក់​លាក់​នៃ​សត្វ​ចិញ្ចឹម និង​សត្វ​ព្រៃ ដែល​បាន​ងាប់​ឬ​រង​របួស មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ ខណៈ​ការ​ប៉ាន់​ស្មាន​មួយ​ចំនួន ឲ្យ​ដឹង​ថា​យ៉ាង​ហោច​ណាស់​ក៏​មាន​រាប់​ពាន់​ក្បាល​ផង​ដែរ។

គួរ​ឲ្យ​ដឹង​ថា បើ​គិត​មិន​ត្រឹម​ពេល​នេះ ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាង​ជើង​រដ្ឋ California ក្នុង​ទីក្រុង Paradise បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច ៤២​នាក់​ហើយ ខណៈ​ផ្ទះ និង​អគារ​ជាង ៧ ១០០ ខ្នង​ត្រូវ​បាន​ភ្លើង​លេប​ត្របាក់៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន