Rooney លាជម្រើសជាតិចុងក្រោយយប់នេះ ហើយមានចំណុច២គួរចាប់អារម្មណ៍
- 2018-11-15 01:59:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rooney លាជម្រើសជាតិចុងក្រោយយប់នេះ ហើយមានចំណុច២គួរចាប់អារម្មណ៍
ចន្លោះមិនឃើញ
តាមការប្រកាសជាផ្លូវការ Wayner Rooney នឹងធ្វើជាប្រធានក្រុមនិងពាក់អាវលេខ១០វិញ ពេលដែលបង្ហាញខ្លួនចុងក្រោយលាជម្រើសជាតិនៅរាត្រីនេះ។
កីឡាករវ័យ៣៣ឆ្នាំបានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិកាលពីឆ្នាំ២០១៧។ ប៉ុន្តែគេនឹងបង្ហាញខ្លួនលើកទី១២០ ហើយក៏ជាការលេងចុងក្រោយក្នុងប្រកួតមិត្តភាពរវាងអង់គ្លេសនិងអាមេរិក នៅកីឡដ្ឋាន Wembley នៅថ្ងៃព្រហស្បតិ៍នេះម៉ោង៣រំលងអាធ្រាត្រ។
ចាប់ផ្ដើមការប្រកួត Fabian Delph នឹងផ្ដើមធ្វើជាប្រធានក្រុមដំបូង ប៉ុន្តែគេនឹងផ្ដល់តំណែងមួយនេះទៅឲ្យ Rooney វិញ នៅពេលដែលប្ដូរចូលនៅវគ្គទី២។ កីឡាកររបស់ DC United ក៏នឹងមានការឈរជារបងកិត្តិយសផងដែលក្នុងការប្រកួត។ Wayner Rooney បានបញ្ចប់ភារកិច្ចពីជម្រើសជាតិដោយលេងបាន១១៩ប្រកួត ទាត់បញ្ចូលទី៥៣គ្រាប់ជាប់ឈ្មោះជាកីឡាករទាត់ចូលច្រើនជាងគេឲ្យអង់គ្លេស៕