តោះ​! មើល​ទម្រង់​ដែល​កម្ពុជា​យក​ឈ្នះ​ឡាវ​ ១-0 មុន​ប៉ះ​គ្នា​សប្ដាហ៍​​ក្រោយ​

  • 2018-11-15 02:37:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​យក​ឈ្នះ​ទៅ​លើ​​ក្រុម​ជម្រើស​ជាតិ​ឡាវ ១-០ ក្នុង​ជំនួប​មិត្ត​ភាព​​អន្តរជាតិ​ក្នុង​ទឹក​ដី​របស់​ឡាវ​​នៅ​ទី​ក្រុង​វៀងចន្ទន៍​កាល​ពី​ថ្ងៃ​២១ ខែ​មីនា ឆ្នាំ​២០១៨។

លោក ប្រាក់ សុវណ្ណារ៉ា

​ជំនួប​ដែល​កម្ពុជា​យក​ឈ្នះ​ឡាវ​នោះ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក ប្រាក់ សុវណ្ណារ៉ា ​ដែល​ពេល​នោះ​ត្រូវ​បាន​គេ​ដឹងថា​ ស៊ូ យ៉ាទី ជា​តួអង្គ​យ៉ាង​សំខាន់​ដែល​បាន​ជួយ​ក្រុម​​​បាន​យ៉ាង​ច្រើន ពី​ការ​សម្រុក​ និង​ស៊ុត​របស់​ក្រុម​ម្ចាស់​ផ្ទះ។

ជម្រើស​ដែល​កម្ពុជា​ដាក់​១១​នាក់​ដំបូង​នៅ​ពេល​នោះ​មាន អ្នក​ចាំ​ទី ស៊ូ យ៉ាទី ខ្សែ​ការពារ ហុង ផេង សឿយ វិសាល ឆេង ម៉េង និង អ៊ុក សុវណ្ណ ខ្សែ​បម្រើ​មាន ស៊ីន ​កក្កដា ម៉ាត់ ណូរ៉ុន អ៊ន ចាន់ប៉ូលីន ខ្សែ​ប្រយុទ្ធ សុះ ស៊ូហាណា សុខ ហ៊ាង និង ចាន់ វឌ្ឍនាកា។ ប៉ុន្តែ​ជម្រើស​នេះ​មាន​ប្ដូរ​ចូល​ជា​​ច្រើន​នាក់ដូច​ជា៖ ធារី ចន្ថាប៊ីន ប្រាក់ មុន្នីឧត្ដម កែវ សុខផេង រស់ សំអឿន និង​ ឃួន ឡាបូរ៉ាវី ជា​ដើម។ ការ​ប្ដូរ​ចូល​​កីឡាករ​ល្អ​ជា​ច្រើន​នាក់​បាន​ធ្វើ​ឲ្យ​កម្ពុជា​រក​គ្រាប់​បាល់​បានមួយ​គ្រាប់​នៅ​នាទី​ទី​៨៦ ដោយ​ ឃួន ឡាបូរ៉ាវី ជា​អ្នក​តែត​បញ្ចូល​ទី​ក្រុម​ឡាវ។

​សម្រាប់​ទិន្នន័យ​មិត្តភាព​របស់​ក្រុម​កម្ពុជា​ និង​ឡាវ​ធ្លាប់​ជួប​គ្នា​ចំនួន ១១​លើក​​​ក្នុង​នោះ​កម្ពុជា​ឈ្នះ​៤​ស្មើ​គ្នា៣ លើក​និង​ឡាវ​ឈ្នះ​៤ លើក។ ដោយ​ឡែក​នា​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ក្រុម​កម្ពុជា នឹង​ទទួល​​ក្រុម​ឡាវ​ជា​ថ្មី​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល A នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup 2018 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​វេលា​ម៉ោង ៦:៣០ នាទី៕

វីដេអូ Highlights

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី