សាលី​ អ៊ូមើត ​​​​​ទៅ​​ប្រជែង​ពាន​នៅ​ថៃ​ទាំង​ឈឺ​ស្មា​​ ដែល​អាច​មាន​ជាង​៤០​ប្រទេស​ចូល​រួម​​

  • 2018-11-15 07:35:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ Jet-Ski របស់​កម្ពុជា សាលី អ៊ូមើត ​បាន​ទៅ​ដល់​ទឹក​ដី​ថៃ​ហើយ ដើម្បី​​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ពាន​រង្វាន់ Jet Ski World Cup 2018 នៅ​ទីក្រុង​ Pattaya ​ចន្លោះ​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ។

សាលី អ៊ូមើត (កណ្ដាល)

កីឡាករ​ឆ្នើម​របស់​កម្ពុជា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​របួស​ស្មា​នេះ​កើត​ឡើង​មួយ​រយៈ​មក​ហើយ កាល​អំឡុង​​ទៅ​ប្រកួត​ Asian Games នៅ​ឥណ្ឌូណេស៊ី។ ប៉ុន្តែ​របួស​ស្មា​នេះ​​មាន​អាការៈ​រ៉ាំរ៉ៃ ដែល​មិន​ងាយ​ជា​សះស្បើយ​​នោះ​ទេ។

​ការ​ប្រកួត​ពាន​ខាង​លើ​នេះ​​​ អ៊ូមើត មិន​បាន​​ហ្វឹកហាត់​ពេញ​លេញ​ឡើយ ដោយសារ​របួស​ខាង​លើ ប៉ុន្តែ​រូប​គេ​នៅ​តែ​សង្ឃឹម​ឈ្នះ​មេដាយ​។ សម្រាប់​ប្រទេស​ចូល​រួម​កីឡាករ​ខ្មែរ-ឥស្លាម​​រូប​នេះ​មិន​​ទាន់​ច្បាស់​ឡើយ គេ​គ្រាន់​តែ​បញ្ជក់​​ថា អាច​មាន​ខ្ទង់​ជាង ៤០ ប្រទេស​ចូល​រួម​។

​សាលី អ៊ូមើត ជា​ម្ចាស់​មេដាយ​មាស​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ Asian Games ​និង​ជា​ម្ចាស់​មេដាយ​ប្រាក់​ពិភព​លោក​ផង​ដែរ៕ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី