Lerdsila និយាយពីចំណុចសំខាន់មួយចំនួនដើម្បីត្រៀមយកឈ្នះ សុខ ធី
- 2018-11-15 07:19:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lerdsila និយាយពីចំណុចសំខាន់មួយចំនួនដើម្បីត្រៀមយកឈ្នះ សុខ ធី
ចន្លោះមិនឃើញ
អ្នកប្រដាល់ជើងចាស់របស់ថៃ Lerdsila និយាយថា គេបានត្រៀមខ្លួនរួចរាល់ក្នុងជំនួបសងសឹកជាមួយអ្នកប្រដាល់គុនខ្មែរសុខ ធីនៅសង្វៀន One Championhsip នៅប្រទេសឥណ្ឌូណេស៊ីថ្ងៃទី១៧ ខែ វិច្ឆិកាខាងមុខនេះ។
កាលពីពាក់កណ្ដាលឆ្នាំ២០១៨ កីឡាករទាំងពីរបានជួបប្រកួតគ្នាក្នុងប្រទេសចិន ដោយកាលនោះ Lerdsila ឈ្នះដោយពិន្ទុ។ តែយ៉ាងណា លទ្ធផលនេះត្រូវបានមហាជនខាងក្រៅ ជាពិសេសអ្នកគាំទ្រកម្ពុជាមិនពេញចិត្ត ព្រោះគិតថាកីឡាករខ្មែរវាយល្អជាងសមតែនឹងឈ្នះ ខណៈសុខ ធីផ្ទាល់ក៏ចង់ប្រកួតម្ដងទៀតដែរ។
មើលឃើញសន្ទុះការទាមទារបែបនេះស្ថាប័ន One បានរៀបចំឲ្យកីឡាករទាំងពីរប្រកួតសងសឹកនៅថ្ងៃទី១៧ខាងមុខ។ មុនការប្រកួតនេះមកដល់ Lerdsila បាននិយាយថា គេរៀបចំខ្លួនរួចជាស្រេចសម្រាប់ប្រកួតនេះ ដោយប្រឹងហ្វឹកហាត់រាល់ថ្ងៃ។ ជាពិសេសនឹងត្រូវផ្លាស់ប្ដូរស្ទីលវាយ និងវាយឲ្យខ្លាំងជាងប្រកួតមុន។
Lerdsila ក៏បានលួចសរសើរពីសុខ ធីដែរ ថាជាកីឡាករវ័យក្មេងនិងខ្លាំង។ ចប់ពីប្រកួតនេះអតីតម្ចាស់ខ្សែក្រវាត់សង្វៀន Rajadamner ៣សម័យ នឹងបន្តវាយនៅសហរដ្ឋអាមេរិកជាបន្តទៀត។ បច្ចុប្បន្នទាំង Lerdsila និងសុខ ធីបានទៅដល់ប្រទេសឥណ្ឌូណេស៊ីហើយ ដើម្បីត្រៀមខ្លួនប្រកួត៕