Porsche បាន​រចនា​ម៉ាស៊ីន​បោក​សំលៀកបំពាក់​សម្រាប់​អ្នក​មាន​នៅ​ចិន​

  • 2018-11-18 02:36:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស Panasonic បាន​ជួល​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប Porsche របស់​អាល្លឺម៉ង់ ឲ្យ​ជួយ​រចនា​ម៉ាស៊ីន​បោក​សំលៀកបំពាក់ មាន​ឈ្មោះ​ថា Alpha ជាមួយ​នឹង​តម្លៃ​ប្រហែល ២ ៩០០​ដុល្លារ។ នេះ​បើ​តាម​វេបសាយ Bloomberg។ 

សម័យ IoT (Internet of Things) បាន​ប្រែ​ជា​មូលដ្ឋាន​មួយ​ដ៏​រឹងមាំ​សម្រាប់​ទីផ្សារ​ Smart Home ក្នុង​ប្រទេស​ចិន​។ មាន​ទីផ្សារ​ធំ ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​អត្រា​វិនិយោគ​កើន​ទ្វេដង​អំឡុង​ឆ្នាំ ២០១៨ ទៅ ២០២៤។ ដើម្បី​ចាប់​យក​ចំណែក​ធំ​ក្នុង​ទីផ្សារ​ស៊េរី​មាន​ការ​កើន​ឡើង ក្រុមហ៊ុន​ផលិត​ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះ រួម​ទាំង Haier Xiaomi កំពុង​ដាក់​ការ​ចាប់អារម្មណ៍​លើ​ផលិតផល Smart Home ដោយ​បញ្ចូល​ការ​ប្រើប្រាស់​បច្ចេកវិទ្យា IoT និង AI ដើម្បី​ពង្រឹង និង​ពង្រីក​វិសាលភាព​ផលិតផល​របស់​ខ្លួន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://technode.com/2018/11/16/porsche-washing-machine/

ប្រភព៖ technode   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម
អត្ថបទថ្មី