ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ

  • 2018-11-18 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lasso App ជា​កម្មវិធី​វីដេអូ​កម្សាន្ត​មួយ ទើប​នឹង​ប្រកាស​ចេញ​ជា​ផ្លូវការ​របស់ Facebook ដែល​ត្រូវបាន​អ្នក​ប្រើប្រាស់​និយាយ​ថា វា​មាន​សណ្ឋាន​ស្រដៀង​ទៅ​នឹង​កម្មវិធី TikTok ដែរ។

កម្មវិធី​ថ្មី​នេះ ​ប្រមូល​ផ្ដុំ​ដោយ​វីដេអូ​ខ្លីៗ កំប្លែងៗ ​មាន​សំឡេង​ប្លែកៗ​កំពុង​ល្បី និង​អាច​ដោនឡូត​លេង​បាន​តែ​នៅ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ។

ដោយ​ឡែក​ប្រទេស​នៅ​អាស៊ី ​មិន​ទាន់​អាច​ទាញ​យក​ប្រើ​បាន​នៅ​ឡើយ​ទេ តែ​នៅ​ទីក្រុង​ហុង​កុង អាច​ប្រើ​បាន ដោយ​ដោនឡូត VPN ជំនួយ។

Lasso App បង្កើត​នៅ​ខែ​តុលា​ឆ្នាំ ២០១៨ ​កំពុង​ស្ថិត​ក្នុង​ជំនាន់​សាកល្បង(Beta) មិន​ទាន់​ទូលំទូលាយ​ទេ។ យ៉ាង​ណា​ក្ដី ​កម្មវិធី​នេះ Facebook ​អាច​ទាក់​ទាញ​អ្នក​ប្រើ និង​រក​ចំណូល​បាន​ក្រាស់​ក្រែល​ផង​ដែរ៕

ប្រភព៖ Techinasia   ប្រែ​សម្រួល៖ រក្សា