សឹងមិនជឿ! ឥឡូវនេះគុណភាពខ្យល់អាកាសនៅរដ្ឋ California អាក្រក់ជាងឥណ្ឌា និងចិនទៀត

  • 2018-11-18 06:29:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​លទ្ធផល​នៃ​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅ Camp Fire នៃ​តំបន់ Northern California រដ្ឋ California សហរដ្ឋអាមេរិក ឥឡូវ​នេះ​គុណភាព​ខ្យល់​អាកាស​នៅ​ទី​នោះ កំពុង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ព្រួយ​បារម្ភ​ជា​ខ្លាំង។

យោង​តាម​សារព័ត៌មានNBC បាន​ឲ្យ​ដឹង​ថា រដ្ឋ California កំពុង​ជាប់​ឈ្មោះ​ថា​មាន​គុណភាព​ខ្យល់​អាកាស​អាក្រក់​បំផុត​លើ​ពិភពលោក ក្រោយ​រងគ្រោះ​ដោយ​សារ​ហេតុការណ៍​ដ៏​គួរ​ឲ្យ​អាណោចអាធ័ម​នេះ ខណៈ​ផ្សែង​ចេញ​ពី​ភ្លើង​ឆេះ បាន​បន្ត​វាយ​លុក​តំបន់​ឆក​សមុទ្រ San Francisco Bay Area , រុំ​ព័ទ្ធ​ជុំវិញ​ទីក្រុង និង​ជំរុញ​ឲ្យ​បិទ​សាលារៀន​សាធារណៈ​ទៀត​ផង។

ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​សុខាភិបាល​អាមេរិក​កំពុង​លើក​ទឹក​ចិត្ត​អ្នក​ស្រុក ក៏​ដូច​ជា​អ្នក​និយម​លេង​អ៊ិនធឺណែត ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ និង​ពាក់​ម៉ាស់ ប្រភេទ N95 នៅ​ពេល​ចេញ​ទៅ​ខាង​ក្រៅ។

សារព័ត៌មានNBC ដដែល​បាន​បង្ហាញ​ថា តំបន់​នៅ​ទូទាំង​ឆក​សមុទ្រ​ខាង​លើ​គឺ​អាក្រក់​ខ្លាំង​ណាស់ ពោល​គឺ​អាក្រក់​ខ្លាំង​ជាង​ទីក្រុង New Dehli ប្រទេស​ឥណ្ឌា និង​ប្រទេស​ចិន​ទៅ​ទៀត។

គួរ​រំលឹក​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ មាន​មនុស្ស​ជាង ១ពាន់​នាក់​ហើយ​ដែល​បាន​បាត់ខ្លួន នៅ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​​ខាង​លើ។ ចំណែក​ឯ​ចំនួន​អ្នក​ស្លាប់​វិញ​បាន​កើន​ឡើង​ដល់ ៧៤នាក់ គិត​ចាប់​ពី​ថ្ងៃ​ទី០៨ វិច្ឆិកា ឆ្នាំ២០១៨ នៅ​តំបន់ Northern California៕

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី