ក្រុម​ម៉ាឡេស៊ី ​Troll ​អ្នក​ចាំ​ទី​ថៃ ​អស់​ស្ទះ ​ក្រោយ​យក​ឈ្នះ​យប់មិញ​នេះ

  • 2018-12-06 01:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ាឡេស៊ី ​បាន​យក​ឈ្នះ​លើ​ក្រុម​ថៃ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ AFF Suzuki Cup 2018 ​ហើយ ​ក្រោយ​លេង​ស្មើ​ក្នុង​ដី​ថៃ ២-២ ​ក្នុង​ជើង​ទី​២ ​ខណៈ​ដែល​ជើង​ទី​១​កន្លង​ទៅ​បាន​ត្រឹម​ស្មើ​គ្នា ០-០។

មុន​ការ​ប្រកួត​ចាប់​ផ្ដើម​១​ថ្ងៃ ​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​ថៃ Chatchai Budprom ​បាន​ជូនពរ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ទាំង​អស់​គេង​លក់​ឱ្យ​ស្រួល​និង​សុបិន​ល្អ​នៅ​រាត្រី​នោះ ព្រោះ​ថា​ការ​ប្រកួត​ចាប់​ផ្ដើម ពួកគេ​នឹង​ជួប​សុបិន​អាក្រក់​ជាក់​ជា​មិន​ខាន។ ដោយ​ឃ្លា​នេះ គឺ​ចង់​មាន​ន័យ​ថា​ក្រុម​ថៃ និង​បំបាក់​ម៉ាឡេស៊ី ​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

យ៉ាងណាមិញ ​លទ្ធផល​នៃ​ការ​ប្រកួត​បាន​បញ្ចប់ ក្រុម​ម៉ាឡេស៊ី​ឯ​ណោះ​ទេ ​ជា​អ្នក​យក​ឈ្នះ​ក្រុម​ថៃ​បាន ​ហើយ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទៀត។ លទ្ធផល​ល្អ​នេះ​ហើយ បាន​ធ្វើ​ឱ្យ​ក្រុម​ម៉ាឡេស៊ី ​ចាប់​ផ្ដើម Troll ​អ្នក​ចាំ​ទី​ថៃ​វិញ។ ​ដោយ​ក្នុង​វីដេអូ​នោះ ​ក្រុម​ម៉ាឡេស៊ី ​ធ្វើ​ជា​គេង​លក់​១​ភ្លែត ​ប៉ុន្តែ​ភ្ញាក់​មក​វិញ​ជាមួយ​ការ​សប្បាយ​រីករាយ ​ហើយ​ស្រែក​រក​ឈ្មោះ Chatchai Chatchai Chatchai ​ថែម​ទៀត​ផង។

ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ម៉ាឡេស៊ី ​អាច​នឹង​ជួប​ក្រុម​វៀតណាម ឬ​ហ្វីលីពីន ​ដោយ​ពួកគេ​នឹង​ប្រកួត​កាត់​សេចក្ដី​នៅ​ល្ងាច​ម៉ោង​៧:៣០​នាទី​នេះ​ដែរ។ ​ដោយ​ជើង​ទី​១​កន្លង​ទៅ ​វៀតណាម​បាន​យក​ឈ្នះ​ហ្វីលីពីន​ក្នុង​លទ្ធផល ២-១ ​រួច​ទៅ​ហើយ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម