វៀតណាមលត់ហ្វីលីពីនទាំងពីរជើង ៤-២ ឡើងវគ្គផ្តាច់ព្រ័ត្រជួបម៉ាឡេស៊ី
- 2018-12-06 14:29:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាមលត់ហ្វីលីពីនទាំងពីរជើង ៤-២ ឡើងវគ្គផ្តាច់ព្រ័ត្រជួបម៉ាឡេស៊ី
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិវៀតណាមបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួបជម្រើសជាតិម៉ាឡេស៊ីក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 បន្ទាប់ពីយកឈ្នះជម្រើសជាតិហ្វីលីពីននៅជើងទី២ដោយលទ្ធផល ២-១ (ទាំងពីរជើងឈ្នះ ៤-២។
លេងជើងទី២នៅទឹកដីវៀតណាម សម្រាប់ការប្រកួតនៅវគ្គទី១ មិនមានគ្រាប់បាល់បំប៉ោងសំណាញ់ទីគ្នាទេដោយក្រុមភ្ញៀវហ្វីលីពីនបានព្យាយាមសម្រុកខ្លាំង ខណៈម្ចាស់ផ្ទះវៀតណាមមិនសម្រុកខ្លាំងទេគឺព្យាយាមការពារច្រើនជាង។
នៅវគ្គទី២ ហ្វីលីពីននៅតែព្យាយាមវាយសម្រុក ប៉ុន្តែមិនអាចទម្លាយរបាំងការពារដ៏ល្អរបស់វៀតណាមឡើយ។ ការប្រកួតនេះត្រូវគេសង្កេតឃើញថា នៅចុងវគ្គទី២ វៀតណាមបានព្យាយាមវាយសម្រុកខ្លាំងហើយធ្វើបានសម្រេច២គ្រាប់ក្នុងរយៈពេលចន្លោះ៥នាទីប៉ុណ្ណោះ។ នៅនាទីទី៨៣ Hai Nguyen បានស៊ុតគ្រាប់បាល់នាំមុខ ១-០ ហើយនៅនាទីទី៨៧ កីឡាករឆ្នើមរបស់វៀតណាម P. Nguyen ស៊ុតសម្រេចគ្រាប់ទី២ ប៉ុន្តែហ្វីលីពីនបានតាមពីក្រោយ ២-១ នៅនាទី៨៩ដោយកីឡាករឆ្នើម Young Husband។
សរុបទាំងពីរជើង វៀតណាមឈ្នះហ្វីលីពីន ៤-២ បន្ទាប់ពីជើងទី១នៅទឹកដីហ្វូីលីពីន វៀតណាមបានយកឈ្នះ ២-១ ដែរ។ ដូច្នេះក្រុមវៀតណាមជាអ្នកឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រជួបក្រុមម៉ាឡេស៊ីនាថ្ងៃទី១១ ខែធ្នូ នៅទឹកម៉ាឡាស៊ី ក្នុងជើងទី១ និងជើងទី២ប្រកួតនៅទឹកវៀតណាម ថ្ងៃទី១៥ ខែធ្នូ នេះ។
ក្រុមវៀតណាម និងម៉ាឡេស៊ី ជាក្រុមធ្លាប់ប៉ះគ្នាម្ដងហើយកាលលេងក្នុងវគ្គជម្រុះពូល A ដែលពេលនោះគឺវៀតណាមយកឈ្នះម៉ាឡេស៊ី ២-០ ៕