Miley Cyrus បង្អួតភាពសិចស៊ី ដោយថតព្រលែងល្វែងលើ ខណៈផ្សព្វផ្សាយបទចម្រៀងថ្មី

  • 2018-12-08 03:01:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បាត់​មុខ​ពី​បណ្ដាញ​សង្គម​មួយ​រយៈ តារា​ចម្រៀង Miley Cyrus បាន​ត្រឡប់​មក​លេង​គណនី​របស់​នាង​ជា​ថ្មី ដោយ​បាន​បង្ហោះ​រូបភាព​ដោះ​អាវ​បញ្ចេញ​ល្វែង​លើ​របស់​នាង​លើ Stories ក្នុង Instagram កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ។

តារា​ចម្រៀង​វ័យ ២៦ ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ភាព​ជឿជាក់ ដោយ​បាន​បង្ហោះ​រូបភាព​របស់​នាង គ្មាន​ពាក់​អាវ ហើយ​យក​តែ​ដៃ​បិទបាំង​ដើម​ទ្រូង​តែ​ប៉ុណ្ណោះ អម​ជាមួយ​នឹង​ពាក្យពេចន៍​សរសេរ​ថា៖ "Nothing breaks like a heart” ដែល​ពាក្យ​នេះ​ដែរ ជា​ចំណង​ជើង​បទ​ចម្រៀង​ថ្មី​របស់​នាង​។

"Nothing breaks like a heart” ជា​បទ​ចម្រៀង​ថ្មី​របស់​តារា​ចម្រៀង Miley Cyrus ច្រៀង​រួម​គ្នា​ជាមួយ​តារា​ចម្រៀងMark Ronson ដែល​ទើប​តែ​បញ្ចេញ​​វីដេអូ​ជា​ផ្លូវការ​កាល​ពី​២​សប្ដាហ៍​កន្លង​ទៅ​នេះ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា