នោះ​! ក្រសួង​អប់រំ ​ចាត់​តាំង​មនុស្ស​១២​នាក់ ​ចុះ​ពិនិត្យ​ទីលាន​បាល់ទាត់​ខេត្ត​កំពង់​ឆ្នាំង​​ហើយ​

  • 2018-12-12 02:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន ​និង​កីឡាករ ​បាន​ចាត់​តាំង​បុគ្គល​១២​រូប ​ដើម្បី​ចុះ​ទៅ​ពិនិត្យ​មើល​ទីលាន​បាល់ទាត់​ខេត្ត​កំពង់​ឆ្នាំង ដែល​បាន​ផ្អាក​ មិន​ឱ្យ​មាន​ការ​ប្រកួត​បាល់ទាត់​ទៀត ព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍។

ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ​មាន​ការ​តវ៉ា​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ការ​បិទ​ទីលានបាល់ទាត់​ខេត្ត​កំពង់​ឆ្នាំង​នេះ។ ដោយ​មតិ​ភាគ​ច្រើន​ឡើង​លើក​ថា ហេតុផល​ដែល​ផ្អាក​ការ​ប្រកួត​ក្នុង​ទីលាន​នេះ ដោយសារ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ ​គឺ​ជា​ហេតុផល​មិន​អាច​ទទួល​យក​បាន​ទេ។ ​មាន​វិធី​សាស្ត្រ​ជា​ច្រើន ដើម្បី​ការពារ ​ប្រសិន​ណា​បើ​ខាង​ខេត្ត​ពិត​ជា​ខ្លាច​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយសារ​តែ​ការ​លេង​បាល់​នោះ​មែន។

ដោយសារ​ផ្ទុះ​រឿង​នេះ​ខ្លាំង ​ពេល​នេះ​ក្រសួង​អប់រំ ​បាន​ចាត់​មនុស្ស​ចុះ​ទៅ​ពិនិត្យ​មើល​ឱ្យ​ម៉ត់ចត់​ហើយ ​នៅ​ថ្ងៃ​ទី​១៤​ខែ​ធ្នូ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ៕

អត្ថបទ៖ មុន្នីរម្យ