អ្នក​គាំទ្រ Napoli ម្នាក់​យំ​តាំង​ពី​នាទី​៣៨ ក្រោយ​ពេល Salah ទាត់​ចូល​ទី

  • 2018-12-12 02:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​បាល់​របស់ Mohamed Salah ទាត់​បញ្ចូល​ទី​នៅ​វគ្គ​ទី​មួយ​ឲ្យ​ Liverpool ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់ Napoli ម្នាក់​​ស្រក់​ទឹក​ភ្នែក នាំ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​លើ​បណ្ដាញ​សង្គម។

អ្នក​គាំទ្រ​ម្នាក់​នោះ​ត្រូវ​កាមេរ៉ា​ចាប់​បាន​នៅ​នាទី​៣៨ កំពុង​តែ​យំ​ក្នុង​ចំណោម​អ្នក​គាំទ្រ​ឈរ​ទស្សនា បន្ទាប់​ពី Salah ទាត់​ចូល​នាទី​៣៤។ មួយ​គ្រាប់​នេះ​បាន​​​នាំ​ Liverpool ទទួល​បាន​ជ័យជម្នះ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ខណៈ Napoli ធ្លាក់​នៅ​លេង​ពាន  Europa League ក្រោយ Paris Saint-Germian យក​ឈ្នះ Red Star Belgrade។

អ្នក​លេង​លើ​បណ្ដាញ​សង្គម Twitter សឹងតែ​មិន​ជឿ​ហេតុ​អ្វី​បុរស​ម្នាក់​នោះ​យំ​តាំង​ពី​វគ្គ​ទី​មួយ ស្របពេល​វេលា​សល់​វែង​ឆ្ងាយ​ទៀត។ អ្នក​លេង​ Twiiter ម្នាក់​បាន​បញ្ចេញ​មតិ​ថា៖ "Awww អ្នក​គាំទ្រ Napoli ម្នាក់​នោះ​យំ​​យ៉ាប់​ខ្លាំង​ណាស៊។ ការ​ប្រកួត​មិន​ទាន់​ជិត​ចប់​ផង"។ ឯ​ម្នាក់​ទៀត​សរសេរ​ថា៖ "Napoli សម​តែ​ចាញ់​ ព្រោះ​អ្នក​គាំទ្រយំ​លើ​ទីលាន។ គ្មាន​អ្វី​ខុស​ទេ​ដែល​បញ្ចេញ​អារម្មណ៍​បែប​នេះ តែ​វា​នៅ​សល់​៥០​នាទី​ទៀតណា!”៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ