អាមេរិកគ្រោងបញ្ជូនជនអន្ដោប្រវេសន៍កម្ពុជាជិត ៥០នាក់ មកកាន់ប្រទេសវិញ

  • 2018-12-13 08:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ កំពុង​រៀប​ចំ​បញ្ជូន​ក្រុម​ជន​អន្តោប្រវេសន៍​កម្ពុជា​ដ៏​ធំ​មក​កាន់​ប្រទេស​វិញ​នៅ​ក្នុង​ខែ​នេះ។

យោង​តាម​មន្ត្រី​អាមេរិក​ឲ្យ​ដឹង​ថា ការ​បណ្ដេញ​ចេញ​​ជា​ថ្មី​នេះ រួម​បញ្ចូល​មនុស្ស​យ៉ាង​ហោច ៤៦​នាក់ ដែល​ត្រូវ​កំណត់​ពេល​មក​ដល់​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី ១៩​ខែ​ធ្នូ​នេះ។ ក្នុង​ចំណោម​ជន​ដែល​ត្រូវ​បញ្ជូន​ខ្លួន​មក​កម្ពុជា​វិញ ភាគ​ច្រើន​មាន​ការ​ចង​ចាំ​តិច​តួច ឬ​មិន​មាន​សោះ​ពី​ប្រទេស​កម្ពុជា​ដោយ​សារ​ភៀស​ខ្លួន​តាំង​ពី​សម័យ​ខ្មែរ​ក្រហម។ ចំណែក​អ្នក​ខ្លះ​ទៀត ថែម​ទាំង​ទទួល​បាន Green Card ខណៈ​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​ផ្ដន្ទាទោស​ពីបទឧក្រិដ្ឋ​ក្នុង​សហរដ្ឋអាមេរិក។

ទោះ​យ៉ាង​ណា​ក៏​ដោយ ក្រុម​សិទ្ធិ​មនុស្ស​បាន​ធ្វើ​ការ​រិះ​គន់​ការ​បណ្ដេញ​ចេញ​នេះ​ដោយ​សារ​ជន​អន្តោប្រវេសន៍​ទាំង​នោះ នឹង​ត្រូវ​បែក​បាក់​ពី​គ្រួសារ​ដែល​បន្ដ​ស្នាក់​នៅ​សហរដ្ឋអាមេរិក ហើយ​ត្រូវ​ត្រលប់​មក​រស់​នៅ​ប្រទេស​កំណើត​វិញ៕

ប្រភព៖ nytimes   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី