NOCC ប្រកាស​រៀប​ចំ​ការ​ជិះ​កង់​​កម្សាន្ត​ចូល​រួម​ដោយសេរី​​

  • 2018-12-18 04:14:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​​​កម្ពុជា (NOCC) បាន​ប្រកាស​រៀប​ចំ​ការ​​ជិះ​កង់​កម្សាន្ត ឆ្ពោះ​ទៅ​វិមាន​ឈ្នះ​ឈ្នះ ​ដែល​មាន​ទីតាំង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​តំបន់​អភិវឌ្ឍន៍​​លី​យ៉ុង​ផាត់​នាថ្ងៃទី២៨ ខែ​ធ្នូ ២០១៨។

រូបតំណាង

​អ្នក​ចង់​ជិះ​កម្សាន្ត​អាច​ចូល​រួម​ដោយ​សេរី ​ប៉ុន្តែ​ត្រូវ​​មាន​កង់​ផ្ទាល់​ខ្លួន​ម្នាក់​១​គ្រឿង (កង់​ប្រភេទ​ណា​ក៏​បាន)។

- តាម​កម្មវិធី​ដូច​ខាងក្រោម:

  • ១-ជួប​ជុំ​គ្នា​នៅ​ពហុ​កីឡដ្ឋាន​​ជាតិ​ (អូឡាំពិក) ម៉ោង៥:១៥ នាទី​ព្រឹក

  • ២-ចេញ​ដំណើរ​ម៉ោង៦:០០នាទីព្រឹក ឆ្ពោះ​ទៅ​វិមាន​ឈ្នះ​ឈ្នះ។

  • ៣-ចម្ងាយ​ផ្លូវ​ប្រមាណ ២០ គ.ម។

ព្រឹត្តិការណ៍ខាងលើ​បង្កើត​ឡើង​ក្នុង​គោលបំណង​ធំៗ​ចំនួន​ពីរ​គឹ​ រួម​អបអរសាទរ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ និង​ខួប​លើក​ទី២០ ឆ្នាំ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ ហុ៑ន សែន៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី