Messi បំបែក​បាន​កំណត់​ត្រា​មួយ​ទៀត​ហើយ ក្រោយ​ឈ្នះ Levente

  • 2018-12-18 13:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Lionel Messi បាន​បំបែក​កំណត់​ត្រា​មួយ​ទៀត​ហើយ ក្រោយ​ពី​ស៊ុត​បាន Hat-Trick និង​ Assist ២​ដង​ ក្នុង​ជ័យជម្នះ ៥-០ ទល់​នឹង​ក្លឹប​ Levente កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

កីឡាករ​អាហ្សង់ទីន​រូប​នេះ ក្លាយ​ជា​កីឡាករ​ដែល​ឈ្នះ​ប្រកួត​ក្នុង​លីគ​កំពូល​អេស្ប៉ាញ La liga ច្រើន​ជាង​គេ ដោយ​ឈ្នះ​ ៣២៣​ប្រកួត ខណៈ​កំណត់ត្រា​ចាស់​របស់​ Xavi បាន​ឈ្នះ​ចំនួន ៣២២​ប្រកួត​។ ការ​ឈ្នះ Levente នេះ​ ក៏​ជា​ជ័យជម្នះ​ទី ១០​ក្នុង​ប្រកួត​ La Liga ក្នុង​រដូវ​កាល​ ២០១៨/១៩​នេះ​ដែរ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ ក៏​បាន​ក្លាយ​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ ៥០​គ្រាប់​មុន​គេ​ក្នុង​ឆ្នាំ ២០១៨​នេះ ដែរ​ ក្រោយ​ពី​រក​បាន ៣​គ្រាប់​ ពេល​ប៉ះ​ Levente។ រូប​គេ​រក​បាន​ ៦៥៦​គ្រាប់​ហើយ​គ្រប់​កម្មវិធី​របស់​ក្លឹប​ តាំង​ពី​ចូល​លេង​ឲ្យ​ឈុត​ធំ Barcelona។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Barcelona កំពុង​តែ​ឈរ​កំពូល​តារាង​ La Liga ដោយ​មាន​ ៣៤​ពិន្ទុ​ក្នុង​ដៃ តាម​ដោយ Sevilla និង​ Atletico Madrid ដែល​មាន ៣១​ពិន្ទុ​ក្នុង​ដៃ៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ ហ៊ីម រស្មី