Dortmund ស្គាល់​ពាក្យ​ចាញ់​ជា​លើក​ដំបូង​ក្នុង​លីគ ដោយ​សារ​ក្រុម​ក្បែរ​បាត​តារាង

  • 2018-12-19 02:31:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​​មិន​​ដែល​ចាញ់​១៥​ប្រកួត​របស់​ Borussia Dortmund ចាប់​តាំង​ពី​បើក​រដូវ​កាល​ក្នុង Bundesliga រដូវ​កាល​នេះ​បាន​បញ្ចប់​ហើយ ក្រោយ​បរាជ័យ​ដោយ​សារ​ក្រុម​ក្បែរ​បាត​តារាង Fortuna Dusseldorf ២-១ យប់​មិញ។

កីឡាករ Dodi Lukebakio ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ Dusseldorf ក្នុង​វគ្គ​ទី​មួយ មុន​ពេល Jean Zimmer ថែម​មួយ​គ្រាប់​ទៀត​នៅ​វគ្គ​ទី​ពីរ។ ប៉ុន្តែ​នៅ​ចុងម៉ោង Paco Alcacer  ក៏​រក​បាន​មួយ​គ្រាប់​វិញឲ្យ Dortmund។ យ៉ាងណា​ការ​ប្រកួត​បញ្ចប់៩០​នាទី Dusseldorf ឈ្នះ Dortmund ២-១។

លទ្ធផល​នេះ​​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណាត់​ថ្នាក់​របស់ Dortmund ទេ ពោល​​នៅ​លេខ​១​ដដែល ខណៈ Dusseldorf ឡើង​មក​លេខ​១៥​លើ Stuttgart វិញ។ ត្បិត​តែ​ចាញ់​មែន ប៉ុន្តែ Paco Alcacer បាន​បង្កើត​ប្រវត្តិសាស្ត្រ​ក្លាយ​ជា​​កីឡាករ​ដំបូង​នៅ Bundesliga រក​បាន​១០​គ្រាប់​​ក្នុង​មួយ​រដូវ​កាល​ក្នុង​នាម​ជា​កីឡាករ​បម្រុង៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី