អាមេរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ពាក់ព័ន្ធរឿងជ្រៀតជ្រែងការបោះឆ្នោត

  • 2018-12-20 02:12:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិក ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​លើ​ទណ្ឌកម្ម​ចាស់​សម្រាប់​រុស្ស៊ី​កាល​ពី​ថ្ងៃ​ពុធ​ទី ១៩​ខែ​ធ្នូ​នេះ ពាក់ព័ន្ធ​នឹង​បញ្ហា​រុស្ស៊ី​ជ្រៀត​ជ្រែក​ការបោះ​ឆ្នោត​នៅ​អាមេរិក​កាលពី​ឆ្នាំ ២០១៦។

ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា ការដាក់ទណ្ឌកម្មថ្មីនេះ បានកំណត់គោលដៅ​ទៅ​លើ​សមាជិក ១៥​រូប​នៃ​អង្គភាព​ស៊ើបការណ៍​សម្ងាត់​យោធា​រុស្ស៊ី និងអង្គភាពចំនួន ៤​ទៀត ដែលពាក់ព័ន្ធនឹងការជ្រៀតជ្រែកក្នុងការបោះឆ្នោត​របស់​អាមេរិក, ការ​លួច​របស់ World Anti-Doping Agency និង​សកម្មភាព​អាក្រក់​ដទៃ​ទៀត​នៅ​ជុំវិញ​ពិភពលោក។ ទណ្ឌកម្ម​ថ្មី​នេះ ធ្វើ​ឡើ​ងក្រោយ​ប្រធានាធិបតី​ដូណាល់ ត្រាំ ចុះ​ហត្ថលេខា​លើ​កាល​ពី​ខែ​កញ្ញា​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល ឬ​ប្រទេស​ណា​ដែល​ជ្រៀតជ្រែក​ក្នុង​ការ​បោះ​ឆ្នោត​អាមេរិក។

លើស​ពី​នេះ​ទៀត បុគ្គល​ដែល​ត្រូវ​បាន​ដាក់ពិន័យរួមមានមន្រ្តីស៊ើបការណ៍សម្ងាត់ជាច្រើននាក់ដែលត្រូវចោទប្រកាន់ថាចូល Hack គណនី​មន្រ្តី​គណបក្ស​ប្រជាធិបតេយ្យ និង​ការ​ពាក់​ព័ន្ធ​ក្នុងយុទ្ធនាការ​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងគោលបំណងរំខានការបោះឆ្នោតអាមេរិក៕

ប្រភព៖ Reuters   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី