ចូល​ដឹក​នាំ​ភ្លាម Solskjaer សន្យា​នឹង​ធ្វើ​រឿង​មួយ​ជាមួយ​កីឡាករ​ Man Utd

  • 2018-12-21 02:33:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការ​បណ្ដោះអាសន្ន​របស់​ក្លឹប Manchester United លោក Ole Gunnar Solskjaer បាន​និយាយ​ថា លោក​នឹង​ធ្វើ​ឲ្យ​កីឡាករ​ទាំង​អស់​រីករាយ​លេង​លើ​ទីលាន​ម្ដង​ទៀត ក្រោយ Jose Mourinho ចាកចេញ។

United​បាន​តែងតាំង​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ពួកគេ Solskjaer ឲ្យ​ធ្វើ​ជា​គ្រូ​រហូត​ដល់​ចប់​រដូវ​កាល​ កាល​ពី​ថ្ងៃ​ពុធ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​បណ្ដេញ​លោក Jose។ បុរស​វ័យ​៤៥​ឆ្នាំ​ធ្លាប់​ឈ្នះ​ពាន Premier League ៦​លើក​ជាមួយ​បិសាច​ក្រហម​ កាល​ជា​កីឡាករ។

Solskjaer សញ្ជាតិ​ន័រវែស​បាន​ប្រាប់ MUTV ថា លោក​ចង់​ឃើញ​កីឡាករ​ទាំង​​អស់​បង្ហាញ​ពី​សមត្ថភាព​ពួក​គេ អំឡុង​ពេល​យុទ្ធនាការ​ប្រកួត​ដែល​នៅ​សល់។ “ពួក​យើង​នឹង​ធ្វើ​ឲ្យ​កីឡាករ​មាន​ចិត្ត​​លេង​បាល់​ និង​រីករាយ​ក្នុង​ការ​ឃើញ​ការ​គាំទ្រ​ម្ដង​ទៀត។

Mourinho ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្លឹប បន្ទាប់​ពី​ដឹក​នាំ​មិន​សូវ​បាន​លទ្ធផល​ល្អ ថ្វី​បើ​ចំណាយ​​ជិត​៤០០​លាន​ផោន​លើ​ការ​ទិញ​កីឡាករ​១១​នាក់ ក្នុង​រយៈពេល​២​ឆ្នាំ​កន្លះ។ ខណៈ​កីឡាករ Man Utd មួយ​ចំនួន​ក្នុង​រដូវ​កាល​នេះ​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​សោះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ