អ្នក​ប្រើ​ Samsung មក​ដឹង​កាល​បរិច្ឆេទ​បាន​អាប់ដេត Android Pie ប្រើ​នឹង​គេ​

  • 2018-12-25 01:57:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​ចាប់​ផ្ដើម​បញ្ចេញ​ការ​អាប់ដេត​ Android Pie ដល់​អ្នក​ប្រើ​​ Galaxy S9/S9+ ជា​បណ្ដើរៗ​​ ក្នុង​ប្រទេស​មួយ​ចំនួន។ ថ្ងៃ​នេះ​​​ដែរ Samsung បាន​បញ្ចេញ​នូវ​បញ្ជី​ច្បាស់​ការណ៍​ពី​កាល​បរិច្ឆេទ​ដែល​ស្មាតហ្វូន​ម៉ូដែល​ដទៃ​ នឹង​ទទួល​បាន​ការ​អាប់ដេត។

បញ្ជាក់​ថា​កាល​បរិច្ឆេទ​ខាង​​ក្រោម​នេះ​​ទទួល​បាន​ពី​កម្មវិធី Samsung Members ហើយ​គេ​មិន​ប្រាកដ​ថា​ប្រទេស​ណា​នឹង​ទទួល​បាន​ការ​អាប់ដេត​មុន​នោះ​ទេ។

  • Galaxy S9/S9+ ​ខែ​មករា​ ២០១៩

  • Galaxy Note9 ​ខែ​កុម្ភៈ ២០១៩

  • Galaxy S8/S8+, Galaxy Note8 ខែ​មីនា ២០១៩

  • Galaxy A8/A8+ 2018, Galaxy A7 2018, Galaxy A9 2018, Galaxy Tab S4 10.5 ខែ​មេសា​ ២០១៩

  • Galaxy J4/J4+, Galaxy J6/J6+, Galaxy A8 Star ខែ​ឧសភា ២០១៩

  • Galaxy J7 2017 ខែ​កក្កដា ២០១៩

  • Galaxy J7 Duo ខែ​សីហា ២០១៩

  • Galaxy Xcover4, Galaxy J3 2017, Galaxy Tab S3 9.7 ខែ​កញ្ញា ២០១៩

  • Galaxy Tab A 2017, Galaxy Tab Active2, Galaxy Tab A 10.5 ខែ​តុលា ២០១៩

ត្បិត​ថា​នេះ​ជា​កាលបរិច្ឆេទ​ផ្លូវ​ការ​ ប៉ុន្តែ​វា​អាច​ប្រែប្រួល​ប្រសិន​បើ​ Samsung យល់​ថា​ការ​អាប់ដេត​នៅ​មិន​ទាន់​ត្រៀម​រួចរាល់​ក្នុង​ការ​បញ្ចេញ​ទេ​នោះ។ ការ​អាប់ដេត​មួយ​ចំនួន​ក៏​អាច​ត្រូវ​រំសាយ​ផង​ដែរ ដូច្នេះ​​ត្រូវ​ត្រៀម​ចិត្ត​ទុក​ជា​មុន៕

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង