ភស្តុតាង​ទាំង​នេះ​បង្ហាញ​ថា Zayn Malik និង Gigi Hadid បែក​បាក់​គ្នា​ម្ដង​ទៀត?

  • 2018-12-29 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​ឧសភា​ឆ្នាំ ២០១៨​នេះ​តារា​ចម្រៀង​ Zayn Malik និង​តារា​ម៉ូដែល Gigi Hadid បាន​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​គ្នា​ម្ដង​ទៀត​ បន្ទាប់​ពី​បែក​គ្នា​មួយ​រយៈ​ ប៉ុន្តែ​ថ្មីៗ​នេះ​ស្រាប់​តែ​មាន​ឃើញ​កំណត់​សម្គាល់​ខ្លះៗ​បង្ហាញ​ថា​អ្នក​ទាំង​ពីរ​អាច​នឹង​បែក​គ្នា​ម្ដង​ទៀត​ហើយ។

នេះ​​ដោយ​សារ​តែ​រូប​ថត​របស់​ពួក​គេ​នៅ​លើ​ Instagram ជាមួយ​គ្នា​ចុង​ក្រោយ​គឺ​តាំង​ពី​ថ្ងៃ​ទី​២១​ខែ​តុលា​មក​ម្ល៉េះ។ អ្វី​ដែល​គួរ​ភ្ញាក់​ផ្អើល​ទៀត​នោះ​គឺ Zayn ស្រាប់​តែ​ Unfollow Gigi នៅ​លើ​បណ្ដាញ​សង្គម​ Instagram ទៀត​ផង។ សូម្បី​តែ​នៅ​រដូវ​កាល​គ្រីស​ម៉ាស​ក៏​ Gigi មិន​បាន​​បង្ហោះ​រូប​ថត​ពួក​គេ​ជាមួយ​គ្នា​ផង​ដែរ​ ដូច្នេះ​អាច​បញ្ជាក់​ថា​មាន​រឿង​អ្វី​មិន​ល្អ​កើត​មាន​ចំពោះ​អ្នក​ទាំង​ពីរ។

បើ​យោង​ទៅ​តាម Daily Mail តារា​ចម្រៀង​ Zayn មិន​ដែល​បង្ហោះ​រូប​ថត​មិត្ត​ស្រី​ខ្លួន​ទេ ប៉ុន្តែ​ពិត​ជា Unfollow Gigi Hadid ពិត​ប្រាកដ​មែន​ ខណៈ​ដែល Gigi នៅ​បន្ត Follow Zayn នៅ​ឡើយ។ អ្នក​គាំទ្រ​ពួក​គេ​យ៉ាង​ច្រើន​កំពុង​តែ​ព្រួយ​បារម្ភ​ថា​អ្នក​ទាំង​ពីរ​ពិត​ជា​បែក​គ្នា​ពិត​ប្រាកដ​មែន។

គូស​បញ្ជាក់​ថា​អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​កាល​ពី​ឆ្នាំ ២០១៥ បន្ទាប់​ពី Zayn បែក​គ្នា​ជាមួយ​ Perry Edwards និង​ Gigi បែក​គ្នា​ជាមួយ​ Joe Jonas។ កាល​ពី​ខែ​មិនា​ដើម​ឆ្នាំ​នេះ អ្នក​ទាំង​ពីរ​បាន​បែក​បាក់​គ្នា​ម្ដង​រួច​ទៅ​ហើយ ប៉ុន្តែ​ក៏​ត្រូវ​គ្នា​វិញ​នៅ​ខែ​ឧសភា៕

​ ​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ