បណ្តុំរូបភាពស្អាតប្លែក Premier Leaugue សប្តាហ៍ទី១៩ ឃើញហើយចង់សើច
2018-12-30 08:23:35
ចំនួនមតិ 0
|
ចំនួនចែករំលែក 0
ចន្លោះមិនឃើញ
គិតមកទល់ពេលនេះ Premier League បានឈានដល់សប្តាហ៍ទី២០ហើយ ខណៈដែលរូបភាពស្អាតប្លែកនៅសប្តាហ៍ទី១៩ ក៏រួមមានទិដ្ឋភាពបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ Man City ផងដែរ។
David Luiz ចូលសំណាញ់ទី នៅពេលប្រកួតចាញ់ Leicester City។
Gabriel Jesus ព្យាយាមគ្រប់គ្រងបាល់ នៅពេល Man City ត្រូវបាន Crystal Palace ផ្តួលដោយលទ្ធផល ៣-២។
អ្នកចាំទី Mathew Ryan របស់ក្លឹប Brighton សម្លឹងមើលបាល់ចូលទីដោយអស់សង្ឃឹម។
Tim Ream របស់ក្លឹប Fulham ប៉ះជាមួយ DeAndre Yedlin របស់ Newcastle United ក្នុងជំនួបគ្មានគ្រាប់បាល់នៅ St James 'Park។ វាគឺជាប្រកួតដែលមិនរបូតគ្រាប់បាល់ដំបូងបំផុតរបស់ Fulham នៅក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពីឆ្នាំ ២០១៤។
កីឡាករ Mark Noble និង Javier Hernandez បញ្ចេញប្រតិកម្មស្រុះគ្នាតវ៉ាអាជ្ញាកណ្ដាល អំឡុងពេល West Ham ចាញ់ ២-០ នៅទឹកដី Watford។
Willy Boly របស់ក្រុម Wolves ត្រូវបាន Andrew Robertson ទាញអាវ នៅពេលដែលកីឡាករទាំងអស់សម្លឹងមើលបាល់នៅលើអាកាស។
Alex Iwobi និង Mesut Özilបានអបអរសាទរនៅពេលដែលក្រុមកាំភ្លើងធំ Arsenal បានផ្តួលក្រុម Burnley ៣-១។
គ្រូបង្វឹកក្លឹប Southampton លោក Ralph Hasenhüttl និង កីឡាករ Mario Lemina ដែលត្រៀមប្តូរចូលត្រូវបានអ្នកប្រមាញ់រូបថតផ្តិតទិដ្ឋភាព និង ទឹកមុខអ្នកទាំង២ត្រួតស៊ីគ្នាឥតខ្ចោះ។