Man Utd បន្ត​ឈ្នះ​ដូច​ទឹក​បាក់​ទំនប់​ទោះ​ បាន​កាត​ក្រហម​យប់​មិញ​

  • 2018-12-31 01:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​បន្ត​ដំណើរ​យ៉ាង​រលូន​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​ថ្មី​ Ole Gunnar Solskjaer ក្រោយ​យក​ឈ្នះ​ Bournemouth ដោយ​លទ្ធផល​៤​ទល់​នឹង​១។

ការ​ប្រកួត​យប់​មិញ Pogba រក​បាន​២​គ្រាប់​តែ​ឯង​នៅ​នាទី​ ទី​៥ និង​៣៣​ ខណៈ​ Rashford និង​ Lukaku បំប៉ោង​សំណាញ់​ទី​បាន​ម្នាក់​១​ដែរ​ឲ្យ​ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ជនជាតិ​ន័រវែស​។ ដោយ​ឡែក​ក្រុម​ភ្ញៀវ​វិញ​សង​បាន១​គ្រាប់​វិញ​ដោយ​​ខ្សែ​ការពារ​ Nathan Aké​។

នៅ​នាទី​៧៩​ Bailly ត្រូវ​បណ្ដេញ​ចេញ​បន្ទាប់​ពី​បាន​កាត​ក្រហម​ប៉ុន្តែ​អវត្តមាន​របស់​គេ​មិន​បាន​ធ្វើ​ឲ្យ​លទ្ធផល​មាន​ការ​ប្រែប្រួល​ឡើយ។​​ យ៉ាង​ណា​តារា​ស្បែក​ខ្មៅ​សញ្ជាតិ​កូតឌីវ័រ​នឹង​អវត្តមាន​ប្រកួត​បន្ទាប់​របស់​បិសាច​ក្រហម។​​ United ពេល​នេះ​បាន​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​ដោយ​ផ្ដួល​ទៅ​លើ​ Cardiff, Huddersfield និង​ Bournemouth។

ប្រកួត​ក្រោយ​ក្រុម​ជើង​ឯក​លីគ​អង់គ្លេស​២០​សម័យ​កាល​សង្ឃឹម​បាន​៣​ពិន្ទុ​ទៀត​ដោយ​ត្រូវ​ប្រឈម​មុខ​ជាមួយ​ Newcastle United មុន​ប៉ះ​ Tottenham ​ក្រៅ​ដី​នៅ​សប្ដាហ៍​ទី​២២៕

អត្ថបទ៖ វីរ័ត្ន