រឿងខ្លី ២០ ចំណងជើងក្នុងសៀវភៅរឿង «ព្រៃរំដួល» កំពុងមានការចាប់អារម្មណ៍

  • 2018-12-31 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀវភៅថ្មីស្នាដៃរួមគ្នារបស់អ្នកនិពន្ធគ្រប់វ័យ ២១ រូបរួមគ្នាជាង ២០ ចំណងជើង ផ្តុំក្នុងសៀវភៅប្រលោមលោកជាង ២០០ ទំព័រ ចំណងរួម «ព្រៃរំដួល» ដែលជាការប្រមូលផ្តុំរៀបចំដោយក្រុមនិពន្ធសៀវភៅ «មន្តទឹកខ្មៅ»។

លោក ឃុត សុខខឿន គណៈកម្មការជ្រើសរើសរឿង «មន្តទឹកខ្មៅ»

តាមរយៈលោក ឃុត សុខខឿន គណៈកម្មការជ្រើសរើសរឿង «មន្តទឹកខ្មៅ» ឆ្លើយប្រាប់វិទ្យុបារាំងជាសំឡេងបានឱ្យដឹងថាសៀវភៅព្រៃរំដួល ជាការប្តូរឈ្មោះពីមន្តទឹកខ្មៅ ដែលជោគជ័យផលិតកម្រងរឿងប្រលោមលោកកាលពីឆ្នាំ ២០១៧ កន្លង ដោយដាក់ថា ព្រៃរំដួល នេះព្រោះជាការឧទ្ទិសកុសល និងក្តីរឮក នឹកគុណដល់អ្នកនិពន្ធ អ៊ុំ សុផាន់នី ដែលបានចែកឋានទៅ​ ក្នុងឆ្នាំ ២០១៨។ ដោយរូប លោកស្រី អ៊ុំ សុផាន់នី ធ្លាប់មានគោលបំណង ផ្តល់រឿងប្រលោមលោករបស់ខ្លួន​ដាក់បោះពុម្ភជាមួយ «មន្តទឹកខ្មៅ» តែកាលនោះលោកស្រីមិនទាន់មានរឿងនិពន្ធរួចនៅឡើយ។

រូបភាពសៀវភៅប្រលោមលោក «ព្រៃរំដួល»

លោក សុខខឿន បន្តទៀតថា សៀវភៅរឿង ព្រៃរំដួល មិនមែនមានតែរឿងរៀបរាប់អំពីព្រៃរំដួលតែមួយនោះទេ វានៅតែជាប្រភេទសៀវភៅបណ្តំរឿងប្រលោមលោកខ្លីៗ ច្រើនជាង ២០ ចំណងជើង ដោយអ្នកនិពន្ធគ្រប់វ័យ ២១ រូប ហើយទាំងនោះមានរស់និយមសាច់រឿងប្លែកៗ ដែលត្រូវបានជ្រើសរើសពិសេសដោយក្រុមមន្តទឹកខ្មៅ។

រូបភាពសៀវភៅប្រលោមលោក «ព្រៃរំដួល» ដែលអ្នកអានបានថត

ស្នាដៃប្រលោមលោកមួយច្បាប់នេះកំពុងមានការចាប់អារម្មណ៍ ព្រមទាំងបានលក់ដាច់អស់បណ្ដើរៗហើយ។ នេះបើតាមការបញ្ជាក់របស់លោក ឃុត សុខខឿន គណៈកម្មការជ្រើសរើសរឿង «មន្តទឹកខ្មៅ»។

បើប្រិយមិត្តចង់ជាវសៀវភៅ ព្រៃរំដួល សូមទាក់ទងដោយផ្ទាល់ទៅកាន់លោក ឃុត សុខខឿន ដើម្បីសួររកព័ត៌មានបន្ថែម។

អត្ថបទ៖ Sunny

អត្ថបទថ្មី