Auba និង Kane រកបានម្នាក់១ ឡើង១៤គ្រាប់ស្មើគ្នាក្នុងតារាង Top Scorer
- 2019-01-02 02:00:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Auba និង Kane រកបានម្នាក់១ ឡើង១៤គ្រាប់ស្មើគ្នាក្នុងតារាង Top Scorer
ចន្លោះមិនឃើញ
Pierre-Emerick Aubameyang បានស៊ុតបញ្ចូលទី១គ្រាប់ទល់នឹង Fulham ដើម្បីឡើងលេខ១ក្នុងតារាង Top Scorer នៅក្របខ័ណ្ឌកំពូល Premier League។
១គ្រាប់យប់មិញធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងពេលនេះមាន១៤គ្រាប់ហើយ ស្មើគ្នាជាមួយ Harry Kane ដែលរកបាន១គ្រាប់ដូចគ្នាក្នុងការប្រកួតដែល Tottenham Hotspurs យកឈ្នះ Cardiff City ៣ទល់នឹង០។ ដោយឡែកកីឡាករប្រជែងស្បែកជើងមាស១រូបទៀតគឺ Salah បច្ចុប្បន្នមាន១៣គ្រាប់តាមពីក្រោយកីឡាករទាំងពីរ។
ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបត្រូវធ្វើការងារធ្ងន់នៅថ្ងៃព្រហស្បតិ៍នេះដោយសារ Liverpool ត្រូវប្រឈមមុខជាមួយជើងឯកចាស់ Manchester City។ បើសិនមិនអាចរកគ្រាប់បាន Salah នឹងបន្តតាមពីក្រោយ Auba និង Kane ចំនួន១គ្រាប់គិតត្រឹមសប្ដាហ៍ទី២១៕