ឯម សុវណ្ណារី ​ជាប់​លេខ​១​​ក្នុង​នាម​ជា​កីឡាការិនី​ថ្មី​របស់ One ផ្ដួល​ដៃគូ​លឿន​ជាង​គេ​

  • 2019-01-02 04:44:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ខ្មែរ-អាមេរិក​ ឯម សុវណ្ណារី ​ដែល​ទើប​ចូល​ប្រកួត​ព្រឹត្តិការណ៍ ONE Championship​ នៅ​ទី​ក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ទទួល​ការ​បោះ​ឆ្នោត​​​លើ​វេបសាយ​​ធំ​មួយ​ឈ្មោះ conandailyទទួល​បាន​លេខ​១​​ក្នុង​នាម​ជា​កីឡាករ​​ថ្មី​របស់​ One ដែល​ផ្ដួល​ដៃគូ​បាន​លឿន​។

ឯម សុវណ្ណារី

​ក្នុង​ការ​បោះ​ឆ្នោត​នោះ​​ទទួល​បាន​លេខ​២​ទៅ​លើ​កីឡាករ Daichi Takenaka របស់​ជប៉ុន និង​លេខ ៣ បាន​ទៅ​កីឡាករ James Nakashima របស់​អាមេរិក។ ​​​

សម្រាប់​ការ​ប្រកួត​របស់ ឯម​ សុវណ្ណារី​ ទទួល​បាន​ជ័យជម្នះ​លើ​កីឡា​ការិនី​អ៊ុយក្រែន​ Iryna Kyselova​ ក្នុង​ទឹក​​ទី​១​នៅ​​សង្វៀន​​ ONE Championship ដែល​នេះ​​​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​លើ​សង្វៀន​នេះ​ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី