នេះដំណោះស្រាយពេលឈូស Windows ឮសំឡេង Cortana គួរឲ្យរំខាន(វីដេអូ)
- 2019-01-07 07:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះដំណោះស្រាយពេលឈូស Windows ឮសំឡេង Cortana គួរឲ្យរំខាន(វីដេអូ)
ចន្លោះមិនឃើញ
ក្រុមហ៊ុន Microsoft ដែលជាអ្នកផលិតប្រព័ន្ធប្រតិបត្តិការដ៏ពេញនិយមបំផុតក្នុងលោកសម្រាប់កុព្យូទ័រ PC គឺ Windows នោះ នឹងបំបាត់សំឡេង Cortana ដែលជា Virtual Assistant ដែលជាធម្មតានឹងបន្លឺសំឡេងស្រីម្នាក់ឡើង នៅពេលដែលកុំព្យូទ័រអ្នកទើបនឹងឈូស (Set Up) ឡើងវិញថ្មីៗ។
ជុំវិញបញ្ហានេះ បើសិនជាអ្នកប្រើប្រាស់ផ្ទាល់ខ្លួនមានកុំព្យូទ័រតែ ១ ឬ ២ នោះវាមិនមែនជារឿងរំខានប៉ុន្មានឡើយ ប៉ុន្តែសម្រាប់ IT Admin វិញដែលឈូសកុំព្យូទ័រ ឬរៀបចំថ្មីម្ដងរាប់សិបគ្រឿងនោះ វាពិតជារំខានខ្លាំងមែនទែនដូចក្នុងវីដេអូខាងក្រោមនេះអ៊ីចឹង។
កំណែ Software ថ្មីរបស់ Windows 10 នេះនឹងចេញក្នុងខែមិនាក្រោម codename 19H1។ មុខងារ Cortana ពេលកុំព្យូទ័រដំឡើងដំបូងនឹងត្រូវដាក់ឲ្យស្ងាត់ ហើយ Theme ថ្មីៗ និងមុខងារមួយចំនួនទៀតក៏នឹងមានផងដែរក្នុងកំណែនេះ។
ចុចអាន៖