ល្បី​ថា ឡៅ ចន្រ្ទា ​មាន​ឈ្មោះ​ទៅ​វ៉ៃ Thai Fight ប៉ះ​ជើង​ខ្លាំង​ថៃ សែន​ ឆៃ ?

  • 2019-01-09 07:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ​មាន​ការ​ល្បី​តៗ​គ្នា​​នៅ​លើ​​បណ្ដាញ​សង្គម​ថា ជើង​ខ្លាំង​វ័យ​ក្មេង​របស់​កម្ពុជា ឡៅ ចន្រ្ទា ​​កំពុង​មាន​ឈ្មោះ​ឲ្យ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍ Thai Fight របស់​ថៃ ដោយ​ត្រូវ​ប៉ះ​ជើង​ខ្លាំង​ខ្លា​ចាស់ សែន ឆៃ នៅ​កំឡុង​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​។

ឡៅ ចន្ទ្រា

ទាក់​ទង​រឿង​ខាង​​លើ​បង​ប្រុស​បង្កើត​របស់​ ឡៅ ចន្រ្ទា លោក ឡៅ ស៊ីណាត ​បាន​ឲ្យ​ដឹង​ថា ​​លោក​មិន​​​​បាន​ទទួល​​​ដំណឹង​ពី​ខាង​​​​​​ Thai Fight ​ក្នុង​ការ​ទាក់​ទង​​ប្អូន​ប្រុស​របស់​ខ្លួន​ទៅ​ប្រកួត​ឡើយ។ ​លោក​ដឹង​​ពី​ការ​និយាយ​តៗ​​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ដូច​គ្នា​ថា ឡៅ ចន្រ្ទា ត្រូវ​បាន​គេ​ចុច​ឈ្មោះ​ឲ្យ​មាន​ក្នុង​កម្មវិធី​កំពូល​របស់​ថៃ​​ខាង​លើ។

​ប៉ុន្តែ​លោក​បាន​​បញ្ជាក់​ថា ប្រសិន​ទទួល​បាន​ឱកាស​នេះ​មែន​ពិត​ជា​ល្អ​ ពី​ព្រោះ​បច្ចុប្បន្ន​ ឡៅ ចន្រ្ទា ​មាន​បទ​ពិសោធ​ច្រើន​គួរសម​ ដែល​អាច​តស៊ូ​ជា​មួយ​អ្នក​ប្រដាល់​ចាស់​វស្សា​ សែន​ ឆៃ​ បាន។ ​វៃ​​ជា​មួយ សែន​ ឆៃ ​មាន​ភាព​ពិបាក​​ ប៉ុន្តែ​ការ​ប្រកួត​ជា​មួយ​អ្នក​ខ្លាំង​អាច​ចាត់​ទុក​បទ​ពិសោធ​យ៉ាង​ល្អ​សម្រាប់​អ្នក​ប្រដាល់​ជំនាន់​ថ្មី។

​​ឡៅ ចន្ទ្រា ជា​អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​មួយ​រូប ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​ប្រដាល់។ កីឡាករ​រូប​នេះ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់ស្ពឺ ដែល​មាន​ប្អូន​ប្រុស​បង្កើត​ម្នាក់​ទៀត​ឈ្មោះ ឡៅ ចន្ទ្រា ក៏​ជា​ជើង​ខ្លាំង​មួយ​រូប​របស់​កម្ពុជា​ផង​ដែរ។

យ៉ាង​ណា ចំពោះ​ដំណឹង​នេះ​មិន​ទាន់​ច្បាស់​ឡើយ ​មាន​ព័ត៌មាន​អ្វី​បន្ថែម​ Sabay នឹង​​ផ្សាយ​ជូន​ជា​បន្ទាប់​បន្ទាប់​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​