គ្រូ Pacquiao ចង់​ឲ្យ​កូន​សិស្ស​ខ្លួន​បង្រៀន​មេរៀន​ខ្លះ​ដល់ Floyd 

  • 2019-01-09 07:20:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Freddie Roach មាន​បំណង​ចង់​ឲ្យ Manny Pacquiao ប្រកួត​សងសឹក​ជាមួយ Floyd Mayweather និង​បង្រៀន​មេរៀន​ខ្លះ​ដល់​អ្នក​ប្រដាល់​អាមេរិក។

កាល​ពី​ខែ​មុន​នៅ​ប្រទេស​ជប៉ុន Mayweather បាន​យក​ឈ្នះ​ងាយ​ៗ​លើ​អ្នក​ប្រដាល់ Tenshin Nasukawa ក្នុង​ការ​ប្រកួត​មិន​រក​ប្រាក់​ចំណេញ​​នៅ​ទីក្រុង​តូក្យូ។ និយាយ​ប្រាប់​សារព័ត៌មាន​លោក Freddie ដែល​ជា​គ្រូ​បង្ហាត់​របស់​ Pacquiao លើក​ឡើង​ថា លោក​ចង់​ឲ្យ​កីឡាករ​រហស្សនាម PacMan បង្រៀន​មេរៀន​ខ្លះ​ដល់​ Mayweather បន្ទាប់​ពី​គេ​បាន​យក​ឈ្នះ​កីឡាករ​ដែល​ខុស​គីឡូ​គ្នា​ដាច់។

“បន្ទាប់​ពី​​ឃើញ​ Floyd យក​ឈ្នះ​​ក្មេង​​ម្នាក់​នោះ​ ខ្ញុំ​ចង់​បង្រៀន​គេ​ខ្លះ។ ការ​ប្រកួត​​ម្ដង​ទៀត​រវាងPacquiao និង Mayweather ខ្ញុំ​ត្រូវ​ការ​​ធ្វើ​រឿងច្រើន ព្រោះ​ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​ការ​ប្រកួត​ទី​មួយ​របស់​ពួក​គេ​សោះ។ វា​មិន​បាន​រៀបចំ​ត្រឹមត្រូវ​នោះ​ទេ។ ការ​ប្រកួត​បន្ទាប់​ខ្ញុំ​ត្រូវ​ការ Floyd ប៉ុន្តែ​ប្រហែល​មាន​ការ​លំបាក​បន្តិច​ចំពោះ​ការ​ពិភាក្សា ព្រោះ​ក្រុម​ការងារ​ចរចា​របស់​គេ​មិន​ល្អ​សោះ"។ សម្ដី Freddie Roach។

Mayweather បាន​យក​ឈ្នះ​ពិន្ទុ​លើ Pacquiao កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៥ ដែល​ជា​ការ​ប្រកួត​គេ​ឲ្យ​ឈ្មោះ​ថា ‘Fight of The Century។ សម្រាប់​ការ​ប្រកួត​នោះ​​រក​ចំណូល​បាន​ដល់​៤,៦​លាន​ដុល្លារ​ពី​ការ​លក់​សិទ្ធិ​ទស្សនា៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ