​​ទូរសព្ទ​ចិន​ទី ៣ មាន​ប្រជ្រុយ បង្កប់​កាមេរ៉ា​ក្រោយ ៤៨ មេហ្គាភិចសែល

  • 2019-01-10 04:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​HiSense U30 ជា​ស្មាតហ្វូន​ទី ៣ ដែល​ចោះ​រន្ធ​ដាក់​កាមេរ៉ា​ខាង​ក្នុង ដែល​គេ​ហៅ​ថា​ជា​​រចនាបទបែប Infinty O display ដោយ​ប្រើ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Tianma​ បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី CES 2019។

​រចនាបទ បែបInfintive O display នេះ​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ឆ្នាំ ២០១៩ មាន​ក្រុមហ៊ុន​ធំៗ​បាន​ធ្វើ​ឲ្យ​វា​ចេញ​ជា​រូបរាង​រួច​មក​ហើយ​ដូចជា Huawei hornor view 20, Huawei Nova4 និង​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង Samsung Galaxy A8s ជា​ដើម។

​ចំពោះ​លក្ខណៈ​សម្បត្តិ U30 មក​ជាមួយ​អេក្រង់LCD ៦,៣ អ៊ីញ FullHD+ ថាមពល​ថ្ម ៤៥០០ មីលីអំពែ កាមេរ៉ា​មុខ ២០ មេហ្គភិចសែល​បង្កប់​បច្ចេកវិទ្យា AI ឯ​កាមេរ៉ា​ក្រោយ​ភ្លោះ ៤៨+៥ មេហ្គាភិចសែល ​ដោយ​ប្រើ​សេនស័រ​របស់​ក្រុមហ៊ុន Samsung ។

U30 ប្រើ​បន្ទះឈីប Snapdragon (675) ដំបូង​គេ ឬSM6150 Octa-core មាន​ជម្រើស RAM 6GB មេម៉ូរី 128GB និងRAM 8GB មេម៉ូរី 128GB មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ជំនាន់ 4.0 ដើរ​ដោយ Android 9 Pie ជាមួយ​នឹង VISION UI និង​មាន​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ និង​ស្កេន​មុខ​ដោះ​សោរ។

U30 នឹង​មិន​ទាន់​ចេញ​លក់​ភ្លាម​ទេ​ក្នុង​ខែ​មិនា​ ២០១៩ ទេ ហើយ​វា​នឹង​មាន​លក់​តែ​នៅ​ក្នុង​ប្រទេស​ចិន រុស្សី និង​ប្រទេស​ប៉ែក​អឺរ៉ុប​ខ្លះ​ប៉ុណ្ណោះ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម