Apple ចាយ ៣៥​ លាន​ដុល្លារ/មួយឆ្នាំ ឲ្យបុគ្គលិកជិះយន្តហោះទៅសៀងហៃ

  • 2019-01-12 07:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple គឺជាអតិថិជនដ៏ធំមួយរបស់ជើងហោះហើរ United Airline នៅ​ព្រលានយន្តហោះ San Francisco International Airport។ នេះ​បើ​តាម​ការ​ចែករំលែករបស់ជើងហោះហើរនេះ។

United Airline បាន​ឲ្យ​ដឹង​ថា​ Apple បាន​ចំណាយ​​ខ្ទង់ ១៥០ លាន​ដុល្លារ​លើ​ការ​ទិញ​សំបុត្រ​យន្តហោះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​បាន​ទិញ​សំបុត្រ​ប្រភេទ​ Business Class ចំនួន ៥០ សំបុត្រ​ដែល​ហោះ​ទៅ​កាន់​ទីក្រុង​សៀងហៃ​ប្រទេស​ចិន ជា​រៀងរាល់​ថ្ងៃ។

Apple មាន​ដៃគូ​ផ្គត់ផ្គង់​ជា​ច្រើន​ក្នុង​ប្រទេស​ចិន ហេតុនេះ​មិន​ចម្លែក​ទេ​ដែល​ក្រុមហ៊ុន​បញ្ជូន​បុគ្គលិក​ទៅកាន់​ទីក្រុង​សៀងហៃ​ច្រើន​បែប​នេះ​នោះ។ គួរ​ដឹង​ថា​ជើង​ហោះហើរ​ទៅ​កាន់​សៀងហៃ​នេះ​ពេញ​និយម​ជាង​គេ​សម្រាប់ Apple ដោយ​មួយ​ឆ្នាំ​ត្រូវ​ចាយ​ខ្ទង់ ៣៥ លាន​ដុល្លារ​ឯណោះ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម