ចុម ហេង វិសាល រត់កង់បី​ឡើងស្ទាត់ជំនាញ ឆ្ងាញ់ត្រង់កូរភ្ញៀវឡើងសាហាវ

  • 2019-01-13 02:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំលោះ​សម្បូរ​ស្នេហ៍​ ​ប៉ុន្តែ​ ​Single​ ​ហេង វិសាល​ ​បាន​បង្ហាញ​មុខ​ក្នុង​វីដេអូ​ខ្លី​មួយ​ ​ដែល​លោក​កំពុង​ចាប់​អាជីព​ថ្មី​ជា​អ្នក​រត់​កង់​បី​ហ្គាស​ ​ឬ​មហាជន​និយម​ហៅ​ថា​កង់​បី​ឥណ្ឌា។

ឃើញ​ ​វិសាល​ ​បើក​កង់​បី​មក​ទទួល​ភ្ញៀវ​យ៉ាង​ស្ទាត់ជំនាញ​ ​វីដេអូ​នោះ​ក៏​បាន​បង្ហាញ​ពី​របៀប​ប្រើប្រាស់​កម្មវិធី​ហៅ​កង់​បី​ថ្មី​មួយ​បែប​យ៉ាង​ទំនើប​ ​និង​ងាយ​ស្រួល​ដែល​មាន​ឈ្មោះ​ថា​ ​SMARTRIDE​ ​ខណៈ​អ្នក​ប្រើប្រាស់​អាច​កំណត់​ទីតាំង​ដែល​ត្រូវ​ទៅ​ដោយ​រក​តាម​ប្រអប់​ស្វែងរក​របស់​កម្មវិធី​ ​ឬ​គ្រាន់​តែ​សង្កត់​លើ​ផែនទី​ ​ហើយ​តម្លៃ​នៃ​ការ​ធ្វើ​ដំណើរ​នឹង​បង្ហាញ​មក​ភ្លាមៗ។

មុខងារ​ពិសេស​មួយ​ទៀត​ ​គឺ​អាច​ឲ្យ​កម្មវិធី​ជ្រើសរើស​អ្នក​បើកបរ​មក​ទទួល​អ្នក​ដោយ​ស្វ័យប្រវត្តិ​ ​និង​អ្នក​ប្រើប្រាស់​អាច​ជ្រើសរើស​អ្នក​បើកបរ​ណា​មួយ​ឲ្យ​មក​ទទួល​តាម​ទីតាំង​ដែល​អ្នក​កំពុង​នៅ។

អាច​ទាញ​យក​កម្មវិធី​ ​SMARTRIDE​ ​តាម​ ​Link​ ​ខាង​ក្រោម៖

កុំ​បង្អង់​យូរ​ ​តោះ​ទៅ​ទស្សនា​វីដេអូ​ ​ហេង វិសាល​ ​បើក​កង់​បី​ទាំង​អស់​គ្នា៖

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម