អាចសាកបាន​ Adobe អាប់ដែតថ្មី​ អាចកែរូប​​​បន្ថែម​កម្រិត​ព្រាល​ខាង​ក្រោយ​ខ្លាំង

  • 2019-01-14 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Adobe Photoshop Express ទើប​ត្រូវ​បាន​ទទួល​បាន​កំណែប្រែ​ថ្មី ​ដោយ​បន្ថែម​មុខងារ​មួយ​ចំនួន​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ការ​ប្រើប្រាស់​និង​រហ័ស​នៅ​លើ​ទូរសព្ទ​ដៃ គ្រាន់​តែ​ថត​ភ្លាម​កែ​ភ្លាម​បាន​ដូច​ចិត្ត។

​មុខងារ​ថ្មី​នោះ​គឺ ​រូបភាព​ដែល​កែ​ហើយ Save មិន​ត្រូវបាន​កាត់ទំហំ MB នោះ​ទេ​។ ឧទាហរណ៍៖ រូប​របស់​អ្នក 4MB ពេល​កែ​ហើយ​ ឡើង​ទៅ 6MB នៅ​តែ​អាច Save បាន​មិន​បែក។

មុខ​ងារ​មួយ​ទៀត​គឺ ការ​បន្ថែម​កម្រិត​ព្រាល​ខាង​ក្រោយ​កាន់​តែ​ល្អ។ ​អ្នក​អាច​កែ​រូប​ភាព​ដែល​ថត​ហើយ​មិន​បាន​ស្អាត អាច​កែ​ផ្ទៃ​ឲ្យ​ព្រាល​ខាងក្រោយ​ដាច់​ស្អាត​ដូច​កាមេរ៉ា DSLR។

ជាង​នេះ​ទៀត វា​មាន​ជម្រើស​ច្រើន​សម្រាប់​កែ​រូបភាព​បែប Landscape ជា​ច្រើន​ដែល​អ្នក​អាច​រើស​បាន​តាម​ចិត្ត និង​មាន Sticker ស្អាតៗ​ទៀត​ផង។ អ្នក​អាច​សាក​បាន ​ល្អ​ប្រើ​មិន​ចាញ់ Snapseed, PicArt ឬ ​កម្មវិធី VSCO នោះ​ទេ៕

ដោនឡូត​នៅ​ទីនេះ App Store | Play Store

ប្រភព៖ Android Police   ប្រែ​សម្រួល៖ រក្សា