រូប​ពង​មួយ​គ្រាប់ នៅតែជារូបមានអ្នក​ចុច​ Like ច្រើន​ជាងគេ​លើ Instagram

  • 2019-01-14 08:36:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​រូបភាព​ដែល​មាន​អ្នក​ចុច​​ចូល​ចិត្ត (Like) ច្រើន​ជាង​គេ​នៅ​លើ Instagram នា​ពេល​នេះ គឺ​បាន​ទៅ​លើ​រូប​ស៊ុត​មួយ​គ្រាប់​ដែល​មាន​ផ្ទៃ​ខាង​ក្រោយ​ពណ៌​ស ដែល​ពេល​នេះ​មាន​អ្នក​ចុច​ Like ជាង​ ២៤ លាន​ដង​ឯណោះ។

រូបភាព​ខាង​លើ​នេះ​បាន​យក​ឈ្នះ​រូបភាព​របស់​​​កូន​ស្រី​តារា​ល្បី​ Kylie Jenner ដែល​​ជា​ម្ចាស់​កំណត់​ត្រា​ចាស់​ ដោយ​មាន​អ្នក​ចុច​ Like ចំនួន​ជាង​ ១៨ លាន​ដង។ រូប​ស៊ុត​នេះ​ដែរ​គឺ​បង្ហោះ​ដោយ​គណនី​ Instagram ឈ្មោះ​ Egg Gang ដោយ​ជា​រូបភាព​តែ​មួយ​គត់​របស់​គណនី​នេះ។

ក្នុង​រយៈ​ពេល​មិន​ដល់​ ១០ ថ្ងៃ​ រូបភាព​​ខាង​លើ​អាច​បង្កើត​កំណត់​ត្រា​ថ្មី​បាន​ ដោយ​សារ​​បាន​ Tag គណនី​ល្បីៗ​មួយ​ចំនួន​ដូច​ជា​ LADbible និង​ Buzzfeed រួម​ទាំង​បាន​​ផ្ញើ​ជូន​កម្មវិធី The Ellen Show និង​ពិធីករ​ទូរទស្សន៍​ដ៏​ល្បី​ Jimmy Fallonទៀត​ផង៕

ប្រភព៖ ABC.net   ប្រែ​សម្រួល៖ សុខហេង