ដំណឹងអាក្រក់សម្រាប់អ្នកប្រើ Windows 7! Microsoft ប្រាប់ពីថ្ងៃខ្លួនបោះបង់ OS នេះចោលហើយ
- 2019-01-15 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងអាក្រក់សម្រាប់អ្នកប្រើ Windows 7! Microsoft ប្រាប់ពីថ្ងៃខ្លួនបោះបង់ OS នេះចោលហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនផលិតប្រព័ន្ធប្រតិបត្តិការដ៏ល្បី Windows នោះ បានប្រកាសប្រាប់ពីអនាគត Windows 7 ដែលជាប្រព័ន្ធប្រតិបត្តិការចាស់មួយរបស់ខ្លួន ដែលថាខ្លួននឹងលែងគាំទ្រប្រព័ន្ធប្រតិបត្តិការនេះទៀតហើយ ចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០ ពោលគឺមួយឆ្នាំទៀត។
ជាការពិតណាស់ នៅពេលដែលក្រុមហ៊ុន Microsoft បោះបង់ Windows 7 ចោលនោះ អ្នកប្រើប្រាស់ Windows 7 នឹងលែងទទួលបានកំណែថ្មីរបស់កម្មវិធី (Updates) និងការដោះស្រាយបញ្ហាបច្ចេកទេស Software ពីខាងក្រុមហ៊ុនទៀតហើយ។ លោក Brad Anderson ជាអនុប្រធានផ្នែកសេវាកម្ម Office 365 បានលើកឡើងថា "បច្ចេកវិទ្យា មានការផ្លាស់ប្ដូរមិនទៀងទាត់ ហើយវាគ្មានអ្វីដែលប្រសើរជាងការផ្លាស់ប្ដូរការងាររបស់អ្នកមកប្រើប្រាស់លើសេវាកម្ម Office 365 វិញឡើយ" ។ យ៉ាងណាមិញ Microsoft នៅតែគាំទ្រ អតិថិជនដែលប្រើប្រាស់ Windows 7 ប្រភេទ Business ដែលបង់លុយ ប៉ុន្តែមិនមែនសម្រាប់អ្នកប្រើប្រាស់ផ្ទាល់គ្រប់រូបឡើយ។
គួរបញ្ជាក់ផងដែរថា Windows 7 បានបង្ហាញខ្លួនតាំងតែពីឆ្នាំ ២០០៩ មកម៉្លេះ គឺ ១០ឆ្នាំហើយបើរាប់មក ហើយមកដល់ពេលសព្វថ្ងៃនេះ វានៅតែជាប្រព័ន្ធប្រតិបត្តិការដ៏ពេញនិយមនៅក្នុងកុំព្យូទ័រ ដោយមានអ្នកប្រើប្រាស់ប្រមាណ ៣៦,៩ ភាគរយ នៃអ្នកប្រើប្រាស់ Windows សរុប ស្របពេលដែលប្រព័ន្ធប្រតិបត្តិការថ្មីបំផុតរបស់ Microsoft គឺ Windows 10 មានអ្នកប្រើប្រាស់ប្រមាណ ៣៩,២ ភាគរយ នៃអ្នកប្រើប្រាស់ Windows សរុប។
ចុចអាន៖