ទូរសព្ទកាមេរ៉ា ៤៨ MP តម្លៃ ១៥០ ដុល្លារ មួយភ្លែតលក់បាន ១០ ម៉ឺនគ្រឿង
- 2019-01-15 08:43:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទកាមេរ៉ា ៤៨ MP តម្លៃ ១៥០ ដុល្លារ មួយភ្លែតលក់បាន ១០ ម៉ឺនគ្រឿង
ចន្លោះមិនឃើញ
កាលពីម្សិលមិញនេះ អ្នកតំណាងក្រុមហ៊ុន Xiaomi បាននិយាយថាក្រុមហ៊ុនបានរៀបចំបញ្ចេញលក់ស្មាតហ្វូន Redmi Note 7 ឲ្យបាន ១ លានគ្រឿង នៅត្រឹមដំណាច់ខែមករានេះ លើទីផ្សារប្រទេសចិន។
នៅថ្ងៃនេះដែរ ការលក់ដំណាក់កាលដំបូងបានចាប់ផ្ដើមឡើងដោយស្មាតហ្វូន ១០ ម៉ឺនគ្រឿង បានលក់ដាច់អស់ ក្នុងពេលត្រឹមតែ ៨ នាទី និង ៣៦ វិនាទី។ ស្មាតហ្វូនម៉ូដែលនេះមានកាមេរ៉ាកម្រិត ៤៨ MP ប្រើបន្ទះឈីប Snapdragon 660 ជាមួយតម្លៃលក់ចន្លោះពី ១៥០ ដុល្លារ ទៅ ២១០ ដុល្លារ ។
កាលលក់ដំណាក់កាលបន្ទាប់នឹងធ្វើឡើងនាថ្ងៃសុក្រទី ១៨ ខែមករា ចាប់ពីវេលាម៉ោង ១០ ព្រឹក (ម៉ោងក្នុងស្រុក) តទៅ ដោយរំពឹងថានឹងលក់អស់ក្នុងពេលប៉ុន្មាននាទីដូចគ្នា៕
ចុចអាន៖