គ្រាប់​ពូជ​​របស់​ចិន ដុះ​ពន្លក​លើ​ឋាន​ព្រះចន្ទ លើក​ដំបូងក្នុងប្រវត្តិសាស្ត្រ​

  • 2019-01-16 02:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​ពូជ​ដែល​នាំ​យក​ទៅ​ឋាន​ព្រះចន្ទ​ដោយ​បេសកកម្ម​ Chang'e-4 របស់​ប្រទេស​ចិន​ បាន​ដុះ​ពន្លក​ហើយ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​​រដ្ឋបាល​អវកាស​ចិន។

គ្រាប់ពូជ

គួរ​ដឹង​ថា​នេះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​មាន​រូបធាតុ​ជីវសាស្ត្រ​ដុះ​លើ​ឋាន​ព្រះចន្ទ ហើយ​ជា​ការ​បោះ​ជំហាន​ធំ​មួយ​​​សម្រាប់​ដំណើរ​រុករក​ក្នុង​លំហអាកាស។ បេសកកម្ម​ Chang'e-4 ជា​បេសកកម្ម​​ដំបូង​ដែល​បាន​ចុះចត​ និង​រុករក​នៅ​លើ​តំបន់​ឆ្ងាយ​នៃ​ឋាន​ព្រះចន្ទ ដែល​បែរ​មុខ​ចេញ​ពី​ផែនដី។

យាន​របស់​ប្រទេស​ចិន​​​មាន​ផ្ទុក​នូវ​ដី​ដែល​មាន​បណ្ដុះ​ដោយ​​​កប្បាស, គ្រាប់​ពូជ​ដំឡូង និង​ផ្សិត​ដំបែ។ រុក្ខជាតិ​ទាំង​នោះ​​ត្រូវ​បាន​ផ្ទុក​នៅ​ក្នុង​​ប្រអប់​បិទ​ជិត ហើយ​វា​នឹង​ព្យាយាម​បង្កើត​នូវ​តំបន់​មាន​ជីវិត​តូច​មួយ ជា​បរិស្ថាន​សិប្បនិម្មិត ដើម្បី​ទ្រទ្រង់​ខ្លួនឯង។​​​​​

​​រុក្ខជាតិ​ធ្លាប់​បាន​ដុះ​នៅ​លើ​ស្ថានីយ​អវកាស​ពី​មុន​មក​ ប៉ុន្តែ​មិន​ធ្លាប់​ដាំ​ដុះ​​លើ​ឋាន​ព្រះចន្ទ​ឡើយ។ ការណ៍​ដែល​អាច​ដាំ​លើ​ឋាន​ព្រះចន្ទ​បាន​ នឹង​ជា​ផល​ប្រយោជន៍​​មួយ​សម្រាប់​ដំណើរ​ក្នុង​លំហ​អាកាស​រយៈពេល​វែង​ ដូច​ជា​​ដំណើរ​ទៅ​កាន់​ភព​អង្គារ​ ដែល​ត្រូវ​ចំណាយ​ពេល​ប្រហែល ២ ឆ្នាំ​កន្លះ។

នេះ​មាន​ន័យ​ថា​អវកាសយានិក​​អាច​ប្រមូល​ផល​នៅ​​លំហ​អាកាស​ មិន​ចាំ​បាច់​ត្រឡប់​មក​ផែន​ដី ដើម្បី​យក​គ្រឿង​ផ្គត់ផ្គង់​នោះ​ទេ៕

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី