ច្បាស់ហើយ! ឡៅ ចិត្រា ប៉ះជើងខ្លាំងថៃ Superlek នៅ ONE ថ្ងៃទី១៦ កុម្ភៈ
- 2019-01-16 09:45:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ហើយ! ឡៅ ចិត្រា ប៉ះជើងខ្លាំងថៃ Superlek នៅ ONE ថ្ងៃទី១៦ កុម្ភៈ
ចន្លោះមិនឃើញ
ជើងខ្លាំងវ័យក្មេងកម្ពុជា ឡៅ ចិត្រា ត្រូវបានផ្គូផុ្គងឲ្យជួបជើងខ្លាំងថៃ Superlek Kiatmoo9 នៅសង្វៀន ONE Championship ទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសផ្លូវការរបស់ ONE ដែលចេញផ្សាយថ្ងៃនេះ។
ឡៅ ចិត្រា ទើបឈ្នះខ្សែក្រវាត់មួយគ្រឿងកាលពីពេលថ្មីៗនៅសង្វៀនបាយ័នតាមរយៈជ័យជម្នះដោយពិន្ទុលើកីឡាករ ចាន់ ប៊ុនហឿន និងធ្លាប់ឈ្នះជើងឯករងនៅសង្វៀនដដែលនេះ ក្រោយចាញ់ពិន្ទុ ផល សោភ័ណ្ឌ វគ្គផ្តាច់ព្រ័ត្រ។
សម្រាប់សមិទ្ធផលរបស់ Superlek Kiatmoo9 គឺធ្លាប់ឈ្នះខ្សែក្រវាត់ប្រដាល់សេរីពិភពលោក WBC ឆ្នាំ២០១៦, ឈ្នះខ្សែក្រវាត់ថៃទម្ងន់126Ibs ឆ្នាំ២០១៣, ឈ្នះខ្សែក្រវាត់ Lumpinee ២ដង កីឡាករឆ្នើមប្រចាំឆ្នាំ Sport Authority of Thailand Muay Thai Figter of The Year ឆ្នាំ២០១២ និងខ្សែក្រវាត់ជាច្រើនទៀត ហើយបច្ចុប្បន្នជាប់ជាកីឡាករលំដាប់ទី១នៅថៃ។
នៅសង្វៀនជាមួយគ្នានេះ កីឡាការិនីកម្ពុជា នៅ ស្រីពៅ ត្រូវទទល់នឹងម្ចាស់ថៃ Ishige ក្នុងលក្ខណៈគុនចម្រុះ។
ប្រវត្តិប្រកួតកីឡាករថៃ Superlek Kiatmoo9
ប្រកួតប្រកួតកីឡាករកម្ពុជា ឡៅ ចិត្រា