Girona ទម្លាក់ Atletico សឹងមិនជឿនៅ Copa del Rey
- 2019-01-17 01:37:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Girona ទម្លាក់ Atletico សឹងមិនជឿនៅ Copa del Rey
ចន្លោះមិនឃើញ
ក្រុមខ្លាំង Atletico Madrid បានធ្លាក់ចេញពីពាន Copa del Rey យ៉ាងគួរឲ្យភ្ញាក់ផ្អើលក្រោយប្រកួតស្មើគ្នា ៣ទល់នឹង៣ ជាមួយ Girona ក្នុងការប្រកួតជើងទីពីរយប់មិញ។
កាលពីជើងទីមួយនៅទឹកដី Estadi Montilivi ក្រុមទាំងពីរបានស្មើគ្នាដែរ ១-១ ដូច្នេះលទ្ធផល ៣-៣ នៅទឹកដី Wanda Metropolitano ធ្វើឲ្យ Girona មានសិទ្ធឡើងទីវគ្គ៨ក្រុមចុងក្រោយដោយផ្អែកទៅលើរូបមុន Away goals ឬចំណេញគ្រាប់បាល់ក្រៅដី។
កីឡាករ Kalinic, Correa និង Griezmann គឺជាអ្នករកគ្រាប់បាល់ឲ្យ Atletico ហើយ៣គ្រាប់របស់ Girona ជាថ្វីជើងរបស់កីឡាករ Fernández, Stuani និង García។ គូផ្សេងទៀតនៅវគ្គ១៦ក្រុមយប់មិញ Leganes បានយកឈ្នះ Real Madrid ១-០ តែ Real ជាអ្នកឡើងដោយលទ្ធផលទាំងពីរជើងពួកគេឈ្នះ ៣-១។ Sevilla ក៏ឡើងដែរដោយឈ្នះ Ath Bilbao សរុបទាំងពីរជើង ៣ទល់នឹង១៕