មក​ស្គាល់​ច្បាស់​​ឡាន Volkswagen ​ទំនើប​កប់​​ ៤ ម៉ូដែល​លក់​នៅ​កម្ពុជា

  • 2019-01-18 07:21:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Volkswagen របស់​ប្រទេស​អាល្លឺម៉ង់ ត្រូវ​​បាន​នាំ​ចូល​មក​លក់​នៅ​កម្ពុជា​តាម​រយៈ​ក្រុមហ៊ុន Volkswagen Cambodia ដោយ​ក្នុង​នោះ​មាន​រថយន្ត​ទំនើបៗ​សរុប​​​ចំនួន ៥ ម៉ូដែល។ ថ្ងៃ​នេះ​នឹង​បង្ហាញ​ត្រួសៗ​ពី​លក្ខណៈ​ពិសេស​រថយន្ត​ Volkswagen ចំនួន​​ ៤ ម៉ូដែល ៖​

១. ម៉ូដែល​​ Golf ស៊េរី​ឆ្នាំ ២០១៩

  • ប្រើ​ម៉ាស៊ីន​សាំង​​ ៤ ស៊ីឡាំង ចំណុះ ១,៦ លីត្រ ​កម្លាំង ១១ សេះ

  • កញ្ចក់​ទ្វា​អាច​បត់បែន​តាម​តម្រូវ​ការ

  • ប្រព័ន្ធ​​ជំនួយ​ពេល​ចូល​ចត​យានយន្ត

  • មាន​ពោង​សុវត្ថិភាព​ ៦

  • ចង្កូត​ស្បែក​មាន​មុខងារ​ប្រើប្រាស់​ច្រើន​យ៉ាង

  • បញ្ឆេះ​ម៉ាស៊ីន​ដោយ​មិន​ចាំបាច់​ប្រើ​សោ​ចាក់

  • អេក្រង់​​បង្ហាញ​ពី​ព័ត៌មាន​របស់​រថយន្ត

  • ចង្កៀង​មុខ​ជា​ប្រភេទ​អំពូល LED និង​ភ្លើង​រ៉េ​តាម​ចង្កូត

២. ម៉ូដែល ​Touareg ស៊េរី​ថ្មី

  • ស៊ុម​រចនា​ដោយ​ក្រូមេ មាន​ភាព​ភ្លឺ​រលោង​ទាក់ទាញ​

  • ចង្កៀង​មុខ​ទ្វេ​ប្រភេទ​ Xenon បញ្ចេញ​ភ្លឺ​ច្បាស់​

  • ប្រព័ន្ធ​ឡើង​ភ្នំ​កម្រិត ៤៥ ដឺក្រេ

  • មាន​ម៉ូដ​បើកបរ​ច្រើន​ប្រភេទ អាច​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​

  • កាមេរ៉ា​ខាង​ក្រោយ ងាយ​ស្រួល​ដល់​ពេល​ចូល​ចត​

៣. ម៉ូដែល Multivan

  • ទ្វា​ខាង​ក្រោយ​ងាយ​ស្រួល​ចេញ​ចូល​

  • កង់​ទំហំ ១៧ ​អ៊ីញ​

  • អេក្រង់​ទូរទស្សន៍​ទំហំ ១៥,៤ អ៊ីញ

  • ខាង​ក្នុង​មាន​តុ​​​ដែល​មាន​លក្ខណ​ពិសេស

  • ចង្កៀង​មុខ​ជា​ប្រភេទ​អំពូល​ LED

  • ចង្កូត​ស្បែក​ដែល​មាន​មុខងារ​ច្រើន​យ៉ាង

  • កៅអី​អង្គុយ​ខាង​ក្រោយ​​អាច​បង្វិល​បាន ៣៦០ ដឺក្រេ​

៤. ម៉ូដែល​ Tiguan ស៊េរី​ចុង​ក្រោយ​

  • មាន​កៅអី​អង្គុយ​ចំនួន ៧

  • ​មាន​ប្រវែង ៤៧០១ ម.ម

  • អេក្រង់ Touch សម្រាប់​បញ្ជា​លើ​មុខងារ​មួយ​ចំនួន

  • មាន​បច្ចេកវិទ្យា​ 4MOTION និង​ប្រព័ន្ធ​បើកបរ​ Four-Wheel Drive (ប៉ុង​ពីរ)

  • មាន​ប្រព័ន្ធ​បូម​ Suspension Active និង​មាន​មុខងារ​បើកបរ​ចំនួន ៥ ប្រភេទ​

  • តួ​ខ្លួន​នៃ​រថយន្ត​រចនា​ឡើង​ដោយ​អាច​ទប់​សំឡេង​រំខាន​ពី​ខាង​ក្រៅ​បាន​យ៉ាង​ល្អ

  • ម៉ាស៊ីន​រថយន្ត​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​ខ្ពស់

អត្ថបទ៖ សុខហេង