ថតបានមនុស្សម្នាក់អង្គុយចុច Galaxy S10+ នៅទីសាធារណៈ
- 2019-01-18 02:11:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថតបានមនុស្សម្នាក់អង្គុយចុច Galaxy S10+ នៅទីសាធារណៈ
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់ Reddit មួយរូបបានបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញពីមនុស្សម្នាក់កំពុងប្រើប្រាស់ស្មាតហ្វូន Galaxy S10+ នៅលើរថយន្តក្រុង។ រូបភាពមិនសូវច្បាស់មែនពិត ប៉ុន្តែគេជឿជាក់ថាវាជា Galaxy S10+ ដោយសារមានរន្ធកាមេរ៉ាលើអេក្រង់ ដែលមានរូបរាងដូចគ្រាប់ថ្នាំ។
បុគ្គលិកដែលធ្វើការនៅក្រុមហ៊ុនស្មាតហ្វូន ពេលខ្លះអាចទទួលបានផលិតផលធ្វើតេស្តដើម្បីយកប្រើសាកល្បង ដោយមានការពារដោយសម្បកការពារពិសេស ដើម្បីទប់ស្កាត់មិនឲ្យលេចធ្លាយចេញក្រៅបាន។
មកទល់ពេលនេះ អ្វីដែលគេបានដឹងអំពី Galaxy S10+ ដែលនឹងប្រកាសនៅថ្ងៃទី ២០ ខែកុម្ភៈ មានដូចជាប្រើអេក្រង់ QHD+ ប្រភេទ Super AMOLED, បន្ទះឈីប Snapdragon 855 ឬ Exynos 9820, RAM ទំហំ ៦ GB, កាមេរ៉ាបីគ្រាប់នៅផ្នែកខាងក្រោយ និងមានទ្រនាប់ស្កេនម្រាមដៃលើអេក្រង់ផងដែរ៕
ចុចអាន៖